- 2016-06-20 17:46:33
- ព័ត៌មាន
ងើបតាំងពីម៉ោង ៣យប់ងងុយដេកខ្លាំង តែចំណូលវិញមិនធម្មតា
- 2016-06-20 17:46:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងើបតាំងពីម៉ោង ៣យប់ងងុយដេកខ្លាំង តែចំណូលវិញមិនធម្មតា
ចន្លោះមិនឃើញ
ភាគច្រើនប្រជាជនក្នុងភូមិ បានស្គាល់ស្ត្រីម្នាក់ជាអ្នកលក់អាកោ ព្រោះនៅក្នុងភូមិមិនតិចជាង ១០ភូមិ ស្ត្រីរូបនេះបានដើរលក់អាកោជាង ២០ ឆ្នាំមកហើយ។ ក្នុងគ្រួសារតូចមួយមានសមាជិក ៤នាក់ ស្ថិតនៅក្នុងភូមិគមមហា ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចាប់របរជាអ្នកធ្វើនំអាកោរលក់ជាច្រើនឆ្នាំមកហើយ ដោយត្រូវងើបតាំងពីម៉ោង ៣ យប់ធ្វើនំ។
អ្នកស្រី ណាត សុខគា បានរៀបរាប់ប្រាប់ Sabayទាំងទឹកមុខញញឹម និងដៃចាប់អាកោដាក់ក្នុងថង់លក់ឱ្យភ្ញៀវរបស់គាត់ថា៖ “ មុខរបរនេះខ្ញុំប្រកបមិនតិចជាង ២០ឆ្នាំទេ ហើយជាមុខរបរដែលនឿយហត់គ្រប់សមាជិកទាំងអស់នៅក្នុងគ្រួសារ និងជាពិសេសងងុយដេកខ្លាំងណាស់ ព្រោះត្រូវងើបតាំងពីម៉ោង ៣យប់ ធ្វើរហូតដល់ម៉ោង ៩ព្រឹកទើបហើយ ”។
អ្នកលក់អាកោដដែលបានបន្តថា៖ “មួយថ្ងៃខ្ញុំលក់នំអាកោ ២លើក លើកទី១ចាប់ពីម៉ោង ៥ព្រឹក រហូតដល់ម៉ោង ១០ព្រឹក និងលើកទី២ ចាប់ពីម៉ោង១២រសៀលដល់ម៉ោង ៣រសៀល ។ ការងារធ្វើអាកោភាគច្រើនគឺប្ដីខ្ញុំ ចំណែកខ្ញុំបានជួយធ្វើតែពីម៉ោង ៣យប់ដល់ម៉ោង ៥ព្រឹក និង ពីម៉ោង ៣រសៀល ដល់ម៉ោង ៥ល្ងាច ។ មួយថ្ងៃខ្ញុំធ្វើ២ដង លើកទី ១ចាប់ពីម៉ោង ៣យប់ដល់ម៉ោង៩ព្រឹក សម្រាប់លក់ពេលរសៀល និងលើកទី២ ចាប់ពីម៉ោង ១១ រសៀលដល់ម៉ោង ៥ល្ងាច សម្រាប់លក់ពេលព្រឹកវិញ ” ។
ក្នុងមួយខែការលក់នំអាកោរបស់គាត់ អាចរកចំណូលបានប្រហែលជាង ២ ០០០ ០០០ រៀល ឬ ជាង ៥០០ ដុល្លារអាមេរិច ដោយកាត់ការចំណាយរួចរាល់ទាំងដើមទុន និងម្ហូបអាហារប្រចាំថ្ងៃ។ តែបើរដូវពិធីមង្គលការវិញមិនសូវសល់ទេ ព្រោះមួយថ្ងៃមិនតិចជាង ២រោង និងរហូតដល់ថ្ងៃខ្លះ ៥ ទៅ ៦រោង ក៏មាន ” ។ អ្នកស្រី សុខគា ថ្លែង ៕
អត្ថបទ៖ ឌឿន អ៊ី