• 2016-08-12 16:57:02
  • ព័ត៌មាន

ភ្នំប្រុស-ភ្នំស្រី មិនមែន​ ១ គឺ​មាន ៣ នៅ​ក្នុង​ខេត្ត​កំពង់ចាម

  • 2016-08-12 16:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ខ្ញុំ​ជឿ​ង​ជា​ក់ថា ប្រិយមិត្ត​ប្រាកដជា​ស្គាល់​ច្បាស់​អំពី​ភ្នំ​ប្រុស-​ភ្នំ​ស្រី​នៅ​ខេត្តកំពង់ចាម ស្ថិត​ក្នុងភូមិ អណ្តូងច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម តែ​ដោយឡែក​ថ្ងៃនេះ Sabay សូម​នាំ​មិត្ត​អ្នកអាន​ឱ្យ​ស្គាល់ ឲ្យ​​ដឹង​ពី​ប្រ​វត្តិ​​របស់​ភ្នំ​ប្រុស- ភ្នំ​ស្រី ពីរ​កន្លែងផ្សេងៗទៀត ។

 

តើ​ប្រិយមិត្ត​ធ្លាប់បាន​ស្គាល់ និង​ឃើញ ភ្នំ​ប្រុស ភ្នំ​ស្រី ពីរ​កន្លែងផ្សេងៗទៀត​ដែរឬទេ?

 

 

កំពុង​អង្គ​យស​ម្រាក់​លើ​គល់ឈើ ពីរ​បីនាក់ ក្រោម​ម្លប់ឈើ បន្ទាប់ពី​ពិសារ​អាហារ​ថ្ងៃត្រង់ រួច លោកគ្រូ​អាចារ្យ តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ភ្នាក់ងារ Sabay ថា តាមពិត​ភ្នំ​ប្រុស​ភ្នំ​ស្រី​មិនមាន​តែមួយ​កន្លែង​ទេ គឺមាន​បី​កន្លែង ហើយពីរ​កន្លែង​ទៀត​គឺ​ស្ថិតនៅ​ក្នុងភូមិ​អណ្តូង​ស្នាយ ឃុំ​ជើងព្រៃ ស្រុក​ព្រៃឈរ និង​មួយទៀត​ស្ថិតនៅក្នុង​ឃុំ​បុ​ស្ត​ខ្នោ​រ ស្រុក​ចំការលើ ។

 

លោកតា​ដដែល​បាន​បន្តថា បានជា​ភ្នំ​នេះ​គេ​ហៅ​ភ្នំ​ប្រុស​-ភ្នំស្រី ព្រោះ​ភ្នំ​នេះ​កើតឡើង​ពី​ការលើក​របស់​មនុស្ស ដូចជា​ភ្នំ​ប្រុស-ភ្នំ​ស្រី​នៅក្នុង​ស្រុក​ព្រៃឈរ​នេះ គេ​តែងតែ​ហៅថា ភ្នំ​រាមា​ជើងព្រៃ។ តែ​ខ្ញុំ​បានដឹង និង​ឮតាំងពី​ខ្ញុំ​បានកើត​មកម្ល៉េះ ហើយ​បច្ចុប្បន្ន​ខ្ញុំ​មាន​អាយុ៧០ឆ្នាំ​ហើយ ។

 

 

ខ្ញុំ​បានលឺ និង​ឃើញរ​ណ្ដៅពីរ​ធំ​នៅក្បែរ​ជើងភ្នំ ដែល​ចាស់​ពី​ដើម​បាន​ប្រាប់ថា ជា​រណ្តៅ​ដែល​គេ​ជីក​ធ្វើ​ភ្នំ​នេះ ដោយ​ម្ខាង​ប្រុស​អ្នក​លើក និង​ម្ខាង​ទៀត​មនុស្ស​ស្រី​អ្នក​លើក ។ ចំណែក​ភ្នំ​ប្រុស-ភ្នំ​ស្រី​នៅ​ស្រុក​ចំការលើ​វិញ បច្ចុប្បន្ន​គេ​ហៅថា ភ្នំ​ទែ​ត ។ លោកតា​វ័យ ៧០ឆ្នាំ ថ្លែង៕

 

 

ជណ្ដើរ​ឡើង​ភ្នំស្រី

 
 

 

អត្ថបទ៖ ឌឿន អ៊ី រូបថត៖ ទូរសព្ទដៃ

 

ចង់ក្លាយ​ជាអ្នក​កាសែត​មហាជន សូមទំនាក់ទំនង​តាមរយៈ៖ E: bin.bunna@sabay.com P: 099 588 880

មតិយោបល់