- 2016-08-13 16:54:54
- ព័ត៌មាន
លក់ម្ជូរជាង ៣២ឆ្នាំ ឱ្យកូនរៀននចប់បរិញ្ញាបត្រវិស្វករសំណង់ស៊ីវិល
- 2016-08-13 16:54:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក់ម្ជូរជាង ៣២ឆ្នាំ ឱ្យកូនរៀននចប់បរិញ្ញាបត្រវិស្វករសំណង់ស៊ីវិល
ចន្លោះមិនឃើញ
ស្ត្រីម្នាក់បានចំណាយពេល ៣២ ឆ្នាំ ដើម្បីលក់ម្ជូរចិញ្ចឹមកូនរហូតរៀនចប់ថ្នាក់បរិញ្ញាបត្រ។
អ្នកស្រី ម៉ៅ ដែលជាអ្នកលក់ម្ជូរមានកូន ៣ នាក់ ស្រី ១ និង ប្រុស២នាក់ បានចំណាយពេលជាង១០ម៉ោងក្នុង១ថ្ងៃ ដើម្បីលក់ម្ជូរនៅក្បែររបង កាច់ជ្រុងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកំពង់ចាម ទល់មុខមហោស្រពខេត្តកំពង់ចាម។
ផ្ដើមលក់ម្ជូរពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១០យប់ អ្នកស្រី ម៉ៅ អាចរកប្រាក់ចំណូលចន្លោះពី ១០ម៉ឺនទៅ២០ម៉ឺនរៀលក្នុង១ថ្ងៃ តាមថ្ងៃលក់ដាច់ និង មិនដាច់។
"ខ្ញុំជាអ្នកស្រុកពារាំង ខេត្តព្រៃវែងទេក្មួយ ហើយខ្ញុំមករស់នៅខេត្តកំពង់ចាមនេះ តាំងពីឆ្នាំ ១៩៨៤ មកម្ល៉េះ ព្រោះពីមុននោះស្វាមីខ្ញុំធ្វើជាទាហ៊ានខេត្តនេះ។ ហើយខ្ញុំមកដល់ភ្លាមក៏ចាប់អាជីពជាអ្នកលក់ម្ជួរ រហូតមកដល់សព្វថ្ងៃនេះ។" អ្នកស្រី ម៉ៅ និយាយ។
ស្ត្រីមេម៉ាយ ដែលមានម្ដាយឈឺនៅលើកន្ទេលបានបន្តថា "ខ្ញុំលក់ម្ជូរតាំងពីក្ររហូតដល់មាន ហើយក្មួយអើយ! (សើច..)។ រាល់មុខម្ជូរទាំងអស់ខ្ញុំយកមកពីផ្សារបឹងកុក មានដូចជា ម្កាក់ ស្វាយ ខ្វិត កន្ទួត ចេកខ្ចី, ចេកទុំ សារី ម្នាស់ ក្រូច ត្របែក អំពិលខ្ចី ទំពាងបាយជួ និងមានច្រើន មុខទៀត។"
ស្ត្រីអ្នកលក់ម្ជូរដដែលបានបន្ដថា ខ្ញុំលក់បើគិតទៅពីរជំនាន់ហើយ តាំងពីជំនាន់ខ្ញុំនៅក្មេង ឥឡូវរហូតដល់កូនស្រីខ្ញុំបន្តវេនលក់ទៀត ។ ការខិតខំតស៊ូ បានធ្វើឱ្យជីវភាពគ្រួសាររបស់ខ្ញុំរស់ក្នុងភាពថ្លៃថ្នូរ និងបានបញ្ជូនកូនប្រុសទៅរៀនរហូតចប់បរិញ្ញាបត្រ ផ្នែកវិស្វករសំណង់ នៅសាកលវិទ្យាល័យ ន័រតុន ។ តែទោះជាយ៉ាងណា ខ្ញុំតែងតែជួបការលំបាកនៅក្នុងការលក់ដូរ ជាពិសេសទីកន្លែងត្រូវបានគេដេញ និងចល័តពីកន្លែងមួយទៅកន្លែងមួយ។ អ្នកស្រី ម៉ៅ និយាយ។
អត្ថបទ៖ ឌឿន អ៊ី
ចង់ក្លាយជាអ្នកកាសែតមហាជន សូមទំនាក់ទំនង E-bin.bunna@sabay.com P-099 588 880