- 2016-11-13 07:20:56
- ព័ត៌មាន
តូបតូចមួយ ជាង១០០ដុល្លារ អ៉ុំទូក៣ថ្ងៃនេះ
- 2016-11-13 07:20:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តូបតូចមួយ ជាង១០០ដុល្លារ អ៉ុំទូក៣ថ្ងៃនេះ
ចន្លោះមិនឃើញ
ក្នុងឱកាសបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ មានស្តង់លក់ទំនិញជាច្រើនទាំងធំទាំងតូចនៅក្នុងបរិវេណកោះពេជ្រ ដែលតម្លៃវិញក៏ខុសគ្នាច្រើនដែរ ក្នុងនោះតូបតូចមួយត្រូវចំណាយ៣០ដុល្លារក្នុងមួយថ្ងៃ។
ស្រីនាង ក្មេងស្រីលក់ម្ជូរនៅក្បែរ City Hall ប្រាប់ថាតូបតូចមានធុងទឹកកកមួួយ ទូរដាក់ម្ជូរមួយ ជួលក្នុងមួយថ្ងៃតម្លៃ ៣០ដុល្លារ។ ក្មេងស្រីរូបនេះបន្តឲ្យដឹងទៀតថា តម្លៃប៉ុណ្ណេះមិនថ្លៃពេកសម្រាប់នាងឡើយ ព្រោះនាងគិតថាឆ្នាំនេះនឹងលក់ដាច់ បើធៀបនឹងឆ្នាំចាស់ៗ នាងលក់មិនដែលសល់ឡើយ។
ចំណែកស្តង់ធំៗអាជីវករដែលមានស្តង់លក់ទំនិញនៅកោះពេជ្រប្រាប់ថាមានតម្លៃ ៧០០ ឬ ៨០០ ដុល្លារក្នុងរយៈពេល៣ថ្ងៃ។ យ៉ាងណាមិញអាជីវករទាំងនោះអះអាងថាមិនសូវមានការព្រួយបារម្ភរឿងលក់ខាតឡើយ ដោយពួកគេសង្ឃឹមថានឹងលក់ដាច់ ព្រោះឆ្នាំនេះអាចនឹងមានមនុស្សច្រើន៕