- 2016-11-14 05:36:35
- ព័ត៌មាន
អបអរបុណ្យអុំទូក Ice-Watch បញ្ចុះតម្លៃដល់ ៥០% នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ
- 2016-11-14 05:36:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរបុណ្យអុំទូក Ice-Watch បញ្ចុះតម្លៃដល់ ៥០% នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ
ចន្លោះមិនឃើញ
ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រុមហ៊ុនWatch Empire Co., Ltd ដែលនាំចូល និងចែកចាយផ្ដាច់មុខនាឡិកាដៃម៉ាក Ice-Watch បានសម្រេចបញ្ចុះតម្លៃពិសេសពី ១០% រហូតដល់ ៥០% លើនាឡិកាដៃគ្រប់ម៉ូដ។
កម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យនេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី៩ ខែវិច្ឆិកាមក ដោយទទួលបានការគាំទ្រ និងចាប់អារម្មណ៍ជាវយ៉ាងច្រើន ពីសំណាក់អតិថិជនដែលចូលចិត្តនាឡិកាមានគុណភាពខ្ពស់។ ការបញ្ចុះតម្លៃរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ធ្វើឡើងនៅតាមសាខា AEON Mall ជាន់ទី១, ស្តង់នៅជាន់ផ្ទាល់ដី AEON Mall, សាខាខេត្តសៀមរាប, សាខាខេត្តបាត់ដំបង, Ice-Watch សាខាក្រុងតាខ្មៅ និងនៅមហាវិថីព្រះមុនីវង្សផងដែរ។
ម៉ាក Ice Lou Lou ដែលទើបនាំចូលមកដល់ទីផ្សារកម្ពុជាកាលពីម្សិលមិញ ពិតជាមានរូបរាងទាក់ទាញមិនធម្មតា ហើយមានការបញ្ចុះតម្លៃយ៉ាងពិសេសផងដែរ។ ចំពោះនាឡិកាដៃម៉ាក Ice Watch ប្រភេទផ្សេងទៀតក៏មានពណ៌ចម្រុះទាន់សម័យ ស័ក្ដិសមសម្រាប់មនុស្សគ្រប់វ័យ និងលក់ដាច់បំផុតក្នុងបណ្ដាប្រទេសជាង១០០ ទូទាំងពិភពលោក។
Ice-Watchបានបើកសម្ពោធសាខាទី១ របស់ខ្លួនក្នុងប្រទេសកម្ពុជា នៅមហាវិថីព្រះមុនីវង្ស កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ ដែលមានអាសយដ្ឋាន នៅផ្ទះលេខ១៦៩។ បន្តបន្ទាប់មក នាឡិកាលំដាប់អន្តរជាតិនេះ ក៏បន្តមានវត្តមាននៅខេត្តបាត់ដំបង ខេត្តសៀមរាប និង AEON Mall Phnom Penh។ ក្រៅពីសាខារបស់ខ្លួន Ice-Watch ក៏បានចែកចាយទៅកាន់ហាងនាឡិកាមួយចំនួនទៀតក្នុងរាជធានីភ្នំពេញផងដែរ៕