- 2016-11-14 09:22:49
- ព័ត៌មាន
តោះ! ទៅមើលការអុំទូកចំណុះ ៤នាក់នៅកំពត ប្លែកយ៉ាងណាដែរ
- 2016-11-14 09:22:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ទៅមើលការអុំទូកចំណុះ ៤នាក់នៅកំពត ប្លែកយ៉ាងណាដែរ
ចន្លោះមិនឃើញ
នៅស្រុកឈូក ខេត្តកំពតឯណោះវិញក៏បានប្រារព្ធពិធីបុណ្យអុំទូក ដែលរៀបចំឡើងដោយព្រះចៅអធិការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តសុវណ្ណមឹគ្គា ហៅវត្តស្រះចាស់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺទូកនីមួយៗមានចំណុះត្រឹម ៤នាក់ប៉ុណ្ណោះ។
ក្នុងពិធីដ៏រីករាយនេះ ក៏មានការចូលរួមជាអធិបតីពីឯកឧត្តម ចាន់ ចេស្តា អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត ហើយ ឯកឧត្ដមអភិបាលខេត្ត បានឧបត្ថម្ភកីឡាករទាំងអស់ក្នុងម្នាក់២ម៉ឺនរៀល។
បើតាមលោក មាស ជីវ៉ា ជាគណៈកម្មការរៀបចំទូកបានឲ្យដឹងថា ពិធីបុណ្យអុំទូកនេះមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៣ និង១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការចូលរួមពីកីឡាករសរុប ៦៨នាក់។ ចំណែកទូកមានតែ ២គ្រឿងប៉ុណ្ណោះ និង ១គ្រឿងមានចំណុះ ៤នាក់។ ដូច្នេះកីឡាករ-កីឡាការិនី ត្រូវបែងចែកជា១៦ក្រុម ស្មើនឹង៨ គូ ក្នុងនោះមានទូកនារី ១គូដែរ។
ចំពោះទូកដែលទទួលបានជយលាភីលេខ១ នឹងទទួលបានថវិកា ២០ម៉ឺនរៀល លេខ២ ថវិកា ១៥ម៉ឺនរៀល និងលេខ៣ ១០ម៉ឺនរៀល៕