- 2016-11-17 02:59:31
- ព័ត៌មាន
បុណ្យអុំទូកបីថ្ងៃ អ្នកជួលពោងហែលទឹកនៅបឹងត្នោតទេ រកចំណូលបានរាប់ម៉ឺន
- 2016-11-17 02:59:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យអុំទូកបីថ្ងៃ អ្នកជួលពោងហែលទឹកនៅបឹងត្នោតទេ រកចំណូលបានរាប់ម៉ឺន
ចន្លោះមិនឃើញ
មនុស្សរាប់ពាន់នាក់បានសម្រុកទៅលេងនៅបឹងត្នោតទេ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃនេះ ធ្វើអោយអ្នកមានអាជីពជួលពោងហែលទឹកមានឧកាសរកចំណូលបានក្រាស់ក្រែល។ បឹងដែលសំបូរទឹកជន់តែនៅរដូវវស្សានេះ មានទីតាំងនៅភូមិត្នោតទេ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។
អ្នកស្រី យឿន អ្នកប្រកបរបរជួលពោងសម្រាប់ជិះកម្សាន្តបានប្រាប់ Sabayថាគាត់មានពោង(ពោះវៀនឡាន)ជិត២០ សម្រាប់ដាក់ជួលអោយភ្ញៀវជិះហែលទឹកលេង។ពោង១ តម្លៃ១០០០៛ ទៅ១៥០០៛ តាមតូចឬធំ ហើយក្នុង ១ថ្ងៃគាត់អាចរកចំណូលបានពី ៨ម៉ឺនទៅ ១៥ម៉ឺនរៀល។
ចំណែកអ្នកស្រី ទិត សាត មានទីលំនៅក្នុងភូមិជាមួយអ្នកស្រី យឿន ដែរនោះ បានប្រាប់ថាគាត់បានរកស៊ីមុខរបរនេះ ៣ឆ្នាំហើយ។ដោយពោងចំនួន ១៥ ដាក់ដំណើរការមុនបុណ្យអ។ទូក ១ថ្ងៃ ហើយទទួលបានចំណូលជាមធ្យមមិនតិចជាង ១០ម៉ឺនរៀលទេក្នុង ១ថ្ងៃ។ “ប៉ុន្តែនៅថ្ងៃចុងសប្ដាហ៍ក៏មានភ្ញៀវមកហែលទឹកលេងច្រើនគួរសមដែរ ភាគច្រើនជាសិស្សសាលាមកពីឆ្ងាយៗ”។ អ្នកស្រី សាត និយាយ។
បឹងត្នោតទេនេះ មនុស្សជាច្រើនចូលចិត្តមកហែលទឹកកម្សាន្តនិងឈរស្តាប់ទឹកហូរដ៏រងំកាត់ស្ពានប្រវែងជាង ១០០ម៉ែត្រ។ ប៉ុន្មានឆ្នាំចុងក្រោយទីលំហែដ៏ពេញនិយមនៅរដូវវស្សានេះក្លាយជាកន្លែងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបដ៏គួរអោយទាក់ទាញសម្រាប់ភ្ញៀវទេសចរជិតឆ្ងាយក្នុងខេត្តទាំងមូល៕