• 2017-01-06 08:20:39
  • ព័ត៌មាន

ទឹក​ជ្រោះ​ព្រះកេស​ព្រះ​ ទី​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​ជាតិ​​តិច​តួច​បាន​ទៅ​ដល់​

  • 2017-01-06 08:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១៧គីឡូម៉ែត្រ​ពី​ក្រុង​​សែន​មនោរម្យ​នៃ​ខេត្ត​មណ្ឌលគីរី​​ និង​ត្រូវ​ដើរ​ដោយ​ថ្មើរ​ជើង​កាត់​តាម​​ព្រៃ​ភ្នំ​ប្រមាណ​ជា​ ៧​គីឡូម៉ែត្រ​បន្ថែម​ទៀត ​​ទឹក​ជ្រោះ​ព្រះ​កេស​ព្រះ គឺ​ជា​​​តំបន់​ធម្មជាតិ​​​ដ៏​ពិសេស​មួយ​​​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​​តិច​តួច​ប៉ុណ្ណោះ​បាន​ទៅ​ដល់​។​

លោក អាង​ ចំរុង ​អ្នក​ចាត់​ការ​ទូទៅ​នៃ​ម៉ូតែល​ អរុណរៈ​ និង​ជា​អ្នក​គ្រប់​គ្រង​មគ្គុទ្ទេសក៍​ទេសចរ​​សម្រាប់​ភ្ញៀវ បាន​ប្រាប់​អោយ​ដឹង​​ថា ​ទឹក​ជ្រោះ​ព្រះ​កេស​ព្រះ មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ដំរី​ជាន់​ ឃុំ​សុខដុម​​​ ​នៃ​​ខេត្ត​មណ្ឌលគីរី ដែល​ជា​តំបន់​ដាច់​ស្រយាល​មួយ។

លោក​បាន​បន្ត​ទៀត​ថា​​​​ ភាគ​​ច្រើន​មិន​សូវ​មាន​ភ្ញៀវ​ជាតិ​ទៅ​កាន់​តំបន់​នោះ​ទេ​ គឺ​​មាន​តែ​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ ​អ្នក​បោះ​ជុំរុំ​ អ្នក​ថតរូប​ធម្មជាតិ​​ និង ប្រជាជន​ដែល​រុក​រក​ផល​ពី​ព្រៃ​ឈើ​ប៉ុណ្ណោះ​ដែល​​​បាន​ទៅ​ដល់​ទឹក​ជ្រោះ​តំបន់​នោះ​។ នៅ​ទី​នោះ គេ​អាច​ទស្សនា​​ដើម​ឈើ​ធំ​ៗ​ដែល​ដុះ​នៅ​តាម​ផ្លូវ សត្វ​បក្សី​ព្រៃ​ស្អាត​ៗ​ ​ការ​ថត​រូប​កម្សាន្ត​ ហើយ​​ ជា​ពិសេស​គឺ​ងូត​ទឹក​ជ្រោះ​ដ៏​ថ្លា​ត្រជាក់​ផង​ដែរ​។​​

លោក​បាន​បន្ថែម​ទៀត​ថា​ ទឹក​ជ្រោះ​មួយ​នេះ​ត្រូវ​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចាប់​អារម្មណ៍​​មក​លេង​ ​តាំង​ពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ ប៉ុន្តែ​ក្នុង​មួយ​ថ្ងៃ​ៗ​​មាន​ប្រហែល​​ពី​៥​ ទៅ​ ២០​នាក់​ប៉ុណ្ណោះ​។ ចំណែក​តម្លៃ​​សេវា​កម្ម​សម្រាប់​ជូន​​​ភ្ញៀវ​​​ដើរ​​ទៅ​ទី​នោះ​វិញ​​គឺ​ ២០ ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ សម្រាប់​មគ្គុទ្ទេសក៍​ទេសចរ​ម្នាក់៕ ​​

អត្ថបទ៖​ ចន្ថា​​​​​​​​​​

មតិយោបល់