• 2017-01-30 02:00:00
  • សុខភាព

មូល​ហេតុ​​​បណ្ដាល​ឲ្យ​មាន​​ភាព​តាន​តឹង​​ផ្លូវ​ចិត្ត​ និង​ដំណោះ​​ស្រាយ​

  • 2017-01-30 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​តាន​​តឹង​ផ្លូវ​ចិត្ត​ គឺ​ជា​ប្រតិកម្ម​​នៃ​អារម្មណ៍​​ដែល​កើត​ឡើង​ នៅ​ពេល​បុគ្គល​​ប្រឈម​នឹង​បញ្ហា​ ឬ​ស្ថានភាព​​មាន​លក្ខណៈ​​គំរាម​កំហែង​ ដែល​ហួស​ពី​សមត្ថភាព​​របស់​ខ្លួន​​ក្នុង​ការ​ដោះ​ស្រាយ​។

តាម​ការ​ណែ​នាំ​ របស់​អង្គការ​​ចិត្ត​សង្គម អន្តរ​វប្បធម៌​​ នៃ​កម្មវិធី​​សុខភាព​ផ្លូវ​ចិត្ត​ បាន​បង្ហាញ​ពី​មូល​ហេតុ នៃ​ការ​តាន​តឹង​ផ្លូវ​ចិត្ត​ ក៏​ដូច​ជា​ការ​វិធី​ដោះ​ស្រាយ​​ដូច​ខាង​ក្រោម៖

មូលហេតុ​​នៃ​ការ​តាន​តឹង​ផ្លូវ​ចិត្ត​

មូល​ហេតុ​ខាង​ក្រៅ​៖ គឺ​បណ្ដាល​​មក​ពី​បញ្ហា​ទាក់​ទង​នឹង​គ្រួសារ​ ការ​ទំនាក់​ទំនង​ ការងារ​​ សង្គម​​ បរិយាកាស​ ជំងឺ​ផ្លូវ​កាយ​ជា​ដើម​។​

មូល​ហេតុ​ខាង​ក្នុង៖ គឺ​បណ្ដាល​មក​ពី​​ការ​គិត​របស់​បុគ្គល​ និង​មាន​អារម្មណ៍​​ដូច​ជា រិះ​គន់​ខ្លួន​ឯង​ ភាព​មិន​ច្បាស់​លាស់​ ឬ​ព្រួយ​បារម្ភ​ មាន​គំនិត​អវិជ្ជមាន​ សុក្រឹត​និយម​ ការ​ឲ្យ​តម្លៃ​ខ្លួន​ទាប...។

សម្រាប់​ជា​ដំណោះ​ស្រាយ​ នូវ​ភាព​តាន​តឹង​ផ្លូវ​ចិត្ត​ អង្គការ​ កម្មវិធី​​សុខភាព​ផ្លូវ​ចិត្ត​ ​បាន​​​ណែ​នាំ​ដូច​ខាង​ក្រោម៖

-បរិភោគ​​អាហារ​មាន​គុណភាព​​ឲ្យ​បាន​ទៀង​ទាត់​

-ធ្វើ​អ្វី​ដែល​ជួយ​ឲ្យ​បាន​សម្រាក​៖ អាន​ មើល​ទូរទស្សន៍ ស្ដាប់​តន្ត្រី ដាំ​ផ្កា​​ ឬ​បន្លែ ស្ទូច​ត្រី​...

-ហាត់​ប្រាណ​ លេង​កីឡា​...

-ជជែក​ជា​មួយ​​មនុស្ស​​ដែល​ទុក​ចិត្ត​

-ធ្វើ​សកម្មភាព​​មាន​លក្ខណៈ​​ច្នៃ​ប្រឌិត​ដូច​ជា៖ គូ​រូប​ភាព​ លេង​តន្ត្រី​...

-ជៀស​វាង​ការ​ប្រើ​ប្រាស់​គ្រឿង​​ស្រវឹង​ សម្រាប់​ការ​ដោះ​ស្រាយ​ភាព​តាន​តឹង​ផ្លូវ​ចិត្ត​

-ទទួល​​ទាន​ដំណេក​​ឲ្យ​បាន​គ្រប់​គ្រាន់​ ទៀង​​ទាត់​

-បន្ត​អនុវត្ត​​សកម្មភាព​ ដែល​ធ្វើ​ឲ្យ​រីករាយ​ជា​ប្រចាំ​ថ្ងៃ​

-ស្វែង​រក​ជំនួយ​ពី​ក្រុម​គ្រួសារ មិត្តភ័ក្ដិ​ សហការី និង​ធនធាន​បុរាណ៖ ព្រះសង្ឃ​ គ្រូ​​ខ្មែរ​

-ក្នុង​ករណី​ធ្ងន់ធ្ងរ​ ត្រូវ​ស្វែង​រក​ជំនួយ​ពី​អ្នក​​ជំនាញ​វិជ្ជា​ជីវៈ​​ដូច​ជា​៖ អ្នក​ចិត្តសាស្ត្រ​ ឬ​គ្រូ​ពេទ្យ​ឯកទេស​ជា​​ដើម​។ ​​​​​​​

អត្ថបទ៖ មាន រតនា

មតិយោបល់