• 2017-04-06 07:43:07
  • ព័ត៌មាន

លេខ​ទូរស័ព្ទ​​ទំនាក់​ទំនង​រហ័ស ៧​ខ្សែ សម្រាប់​​​រាយ​ការណ៍​ករណី​ លួច​ឆក់​ក្នុង​​ពិធី​​អង្គរ​សង្ក្រាន្ត

  • 2017-04-06 07:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​​​ ដើម្បី​អបអរ​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ព.ស. ២៥៦០-២៥៦១ គ.ស. ២០១៧ នឹង​​ប្រព្រឹត្ត​ទៅ​នៅ​ទឹក​ដី​អង្គរ​ ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ ១៤-១៦​មេសា​ខាង​មុខ​នេះ។

ដើម្បី​​​ចូល​រួម​ការពារ​សុខ​សុវត្ថិភាព​ដល់​សាធារណជន​ដែល​នឹង​ចូល​រួម នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ​ បាន​បង្ហាញ​លេខ​ទូរស័ព្ទ​​ទំនាក់​ទំនង​រហ័ស​​ចំនួន​ ៧​ខ្សែ ដើម្បី​​ ​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ពី​ករណី​លួច​ ឆក់ ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​ខាង​លើ​។

លេខ​ទំនាក់​ទំនង​​​ដែល​ សាធារណជន​អាច​ចូល​រួម​រាយ​ការណ៍​មាន៖ 117 , 118, 740, 741, 742, 743, 744៕ ​​​

អត្ថបទ៖ មាន រតនា

មតិយោបល់