• 2017-07-31 02:04:56
  • ព័ត៌មាន

អស្ចារ្យ​មែន​! កកាយ​ភ្លាម​ឃើញ​បដិមា​កម្ពស់​ជិត​ ២​ ម៉ែត្រ​ភ្លែត​ (មានវីដេអូ)

  • 2017-07-31 02:04:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បដិមា​ទ្វារបាល​កម្ពស់ ១,៩០ ​ម៉ែត្រ​មួយអង្គ ត្រូវបាន​ក្រុមការងារ​កំណាយ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា និង​មហា​វិទ្យា​ល័យ បច្ចេកវិទ្យា ​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍​ នៃ​ប្រទេស​សិង្ហ​បុរី ប្រទះឃើញ​កាលពី​ថ្ងៃទី​ ២៩ ខែកក្កដា ឆ្នាំ​ ២០១៧ នៅ​ការដ្ឋាន​កំណាយ​ក្បែរ​ប្រាសាទ​ទ​ន្លេ​ស្ងួត មាន​ចម្ងាយ​ប្រមាណ ១​ គីឡូម៉ែត្រ​ពី​ក្រុង​អង្គ​រ​ធំ​។

​លោក ខៀន ច័ន្ទ ម​ន្ដ្រី​ជំនាញ​ផ្នែក​បុរាណវិទ្ យា​នៃ​អាជ្ញាធ​រ​ជាតិ​អប្សរា​ បាន​ឲ្យ​ដឹងថា បដិមា​មួយអង្គ​នេះ​ត្រូវបាន​ប្រទះឃើញ​ដោយ​ចៃដន្យ​ កាលពី​ថ្ងៃទី​ ២៩ ខែកក្កដា​កន្លង​ទៅ ក្នុងពេលដែល​ក្រុមការងារ​ទើបតែ​ចាប់ផ្ដើម​គ​ម្រោង​ស្រាវជ្រាវ ម​ន្ទីរ​ពេទ្យ​ទ​ន្លេ​ស្ងួត​ក្នុង​ជំ​ហា​នទី​១ ផ្តោត​សំខាន់លើ​ការសិក្សា​អំ​ពី​ផ្នែក​ខាងមុខ ​នៃ​ម​ន្ទីរ​ពេទ្យ និង​ទំនាក់ទំនង​រវាង​ប្រឡាយ​មុខ​ម​ន្ទីរ​ពេទ្យ និង​ខឿន​នៃ​ម​ន្ទីរ​ពេទ្យ​។ គ​ម្រោង​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃទី​២៨ ខែកក្កដា ដល់​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៧​។​

​លោក បញ្ជាក់ថា បដិមា​នេះ​មា​កម្ពស់​១,៩០​ ម៉ែត្រ និង​ទទឹង​ស្មា ​០,៥៨ ​ម៉ែត្រ ស្ថិតក្នុង​រចនាបថ​បា​យ័​ន សន្និដ្ឋាន​ជាបឋម​ថា ​ជា​ទ្វារបាល​ដែល​ត្រូវ​ដាក់​នៅខាងមុខ​ប្រាសាទ​ទ​ន្លេ​ស្ងួត​ផ្ទាល់​តែម្ដង​។ បដិមា​នេះ​កំបុត​ព្រះហស្ដ​ទាំងពីរ​ត្រឹម​ស្មា និង​កំបុត​ព្រះបាត​ស្តាំ​ត្រឹម​កជើង និង​ព្រះបាត​ឆ្វេង​ត្រឹម​គល់ភ្លៅ​។ ចំណែក​ដងខ្លួន​និង​ព្រះ​កេស​នៅ​មាន​ក្បាច់ចម្លាក់​ស​ម្លៀ​ក​បំ​ពាក់ និង​ក្បាំង​សក់​មាន​សភាព​នៅ​ស្អាត​ទាំងអស់​។ លោក​ថា បដិមា​នេះ​ កប់​ជ្រៅ​ក្នុង​ដី​ប្រមាណ​ត្រឹម ​៤​ តឹក​ប៉ុណ្ណោះ ដោយ​ដេក​ផ្ងារពោះ​បែរ​ព្រះ​កេស​ទៅ​ទិស​ខាង​លិច ទៅ​ព្រះវិហារ​នៃ​ម​ន្ទីរ​ពេទ្យ​នេះ​។​

​ម​ន្ដ្រី​ដដែល​ឲ្យ​ដឹង​បន្ថែមថា ការ​ប្រទះឃើញ​ចម្លាក់​បដិមា​ទ្វារបាល​ដ៏​ធំ​នេះ ចាត់​ថា​ជា​សំណាងល្អ​មួយ ដែល​អាច​ឲ្យ​យើង​យកទៅ​រក្សាទុក​ក្នុង​ទីកន្លែង​សម​រម្យ ហើយ​ងាយស្រួល​សម្រាប់​អ្នកស្រាវជ្រាវ ដើម្បី​សិក្សា​ល​ម្អិ​ត​បន្ថែម​។ បន្ទាប់ពី​អ្នក​ជំនាញ​ធ្វើ​កំ​ណ​ត់​ត្រា​រួចរាល់ បដិមា​នេះ​នឹង​ត្រូវយកទៅ​តម្កល់ទុក​ក្នុង​សា​រម​ន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គ​រ​ ដើម្បី​រក្សា​សុវត្ថិភាព សម្អាត​ដុសលាង និង​ជួសជុល​បន្ថែម​ទៀត​៕

​ ​

អត្ថបទ៖ រស់ សុជាតិ

មតិយោបល់