- 2017-09-12 02:52:43
- ព័ត៌មាន
ពូកែមែន!សិស្សពិការភ្នែក នឹងគរថ្លង់មួយក្រុមប្រឡងបាក់ឌុបជាប់ទាំងអស់គ្នា
- 2017-09-12 02:52:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូកែមែន!សិស្សពិការភ្នែក នឹងគរថ្លង់មួយក្រុមប្រឡងបាក់ឌុបជាប់ទាំងអស់គ្នា
ចន្លោះមិនឃើញ
សិស្សពិការភ្នែក និងគរ ថ្លង់ ចំនួន១១រូបមកពីអង្គការមួយក្នុងខេត្តកំពង់ចាមបានប្រឡងជាប់សញ្ញាបត្របាក់ឌុបទាំងអស់គ្នា ដែលអ្នកទាំងនោះថានេះជាជោគជ័យមួយសម្រាប់ជីវិតរបស់ពួកគាត់។
អ្នកទាំង១១នាក់នេះជាសិស្សដែលស្នាក់នៅ និងរៀនសូត្រក្នុងអង្គការគ្រួសារថ្មីនៅខេត្តកំពង់ចាមដែលក្នុងនោះមានបួននាក់ជានារី និងមានសិស្សប្រុសពីនាក់ជាជនពិការផ្នែកគរថ្លង់។ ក្នុងចំណោមសិស្សទាំង១១នាក់មានបួននាក់ទទួលបាននិទ្ទេស D និងមាន៧នាក់បាននិទ្ទេសE។
កញ្ញា ហឿន ចាន់ណាត ប្រាប់ Sabayថាកញ្ញាបានទទួលនិទ្ទេសE ក្នុងការប្រឡងបាក់ឌុបនេះ ហើយថាកញ្ញាពិតជាមានសេចក្តីរីករាយក្រោយទទួលបានលទ្ធផលនេះ។ កញ្ញាឲ្យដឹងថាក្រោយដឹងលទ្ធផលនេះ កញ្ញាចង់បន្តការសិស្សានៅសាកលវិទ្យាល័យមួយក្នុងខេត្តកំពង់ចាម លើមុខវិជ្ជាភាសាអង់គ្លេស។
កញ្ញាបន្ថែមថាៈ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់គ្មានអ្វីប្រៀបបានទេ...ខ្ញុំស្រឡាញ់មុខវិជ្ជាភាសាអង់គ្លេស បើខ្ញុំរៀនចប់ ខ្ញុំអាចប្រើប្រាស់បានខ្ញុំនឹងអាចរស់ដោយខ្លួនឯងបានដោយមិនបាច់ពឹងលើអ្នកដទៃ»។
សម្រាប់យុវសិស្ស យ៉ាង សារួន ជាសិស្សពិការភ្នែក និងជាសិស្សក្នុងអង្គការជាមួយ កញ្ញា ចាន់ណាត ដែរនោះ និយាយទាំងរីករាយថាខ្លួនទទួលបាននិទ្ទេសD សម្រាប់ការប្រឡងបាក់ឌុបនេះ។ យុវជនរូបនេះបន្តថាខ្លួនចង់បន្តការសិក្សាផ្នែកអក្សរសាស្ត្រខ្មែរ និងចង់ក្លាយជាគ្រូបង្រៀនម្នាក់ក្រោយបញ្ចប់ការសិក្សានេះ។ ទោះយ៉ាងណាសារួន មិនដឹងថាមានស្ថាប័នណាព្រមទទួលយករូបគាត់ឬយ៉ាងណា។
សារួន បន្ថែមថាៈ «ខ្ញុំដឹងថាជំនាញដែលខ្ញុំអាចទទួលបានគឺអក្សរសាស្រ្តខ្មែរ តែនៅថ្ងៃខាងមុខមិនដឹងថាមានស្ថានប័នរដ្ឋ ឬឯកជនណាអាចទទួលខ្ញុំបាននោះទេ ព្រោះភ្នែកខ្ញុំពិការ»។
ចំណែកយុវតី ស៊ឹង ឡុងអេង ជាសិស្សម្នាក់ដែលភ្នែករបស់គាត់អាចមើលអក្សរឃើញព្រាលៗនៅពេលពាក់វែនតា និងមើលបានតែក្នុងរយៈចំងាយជិតៗតែប៉ុណ្ណោះ។ កញ្ញា ឡុងអេង រៀបរាប់ទាំងទឹកមុខញញឹមថាកញ្ញាប្រឡងបាននិទ្ទេសD និងថាកញ្ញាមានបំណងប្រឡធ្វើជាគ្រូបង្រៀនបន្តទៀត។ កញ្ញាថាបើកញ្ញាបានធ្វើជាគ្រូបង្រៀន នោះកញ្ញានឹងមានប្រាក់ខែជាទុនសម្រាប់រៀនបន្តថ្នាក់បរិញ្ញាបត្រនាពេលខាងមុខ តែថាបើកញ្ញាប្រឡងធ្វើគ្រូមិនជាប់ទេនោះកញ្ញាក៏នៅតែស្វះស្វែងរកថវិកាដើម្បីរៀនបន្តនៅមហាវិទ្យាល័លើផ្នែកអក្សរសាស្រ្តខ្មែរដដែល។
កញ្ញាបន្តថាៈ «ខ្ញុំមានការសប្បាយចិត្តខ្លាំងបំផុតដែលបានបញ្ចេញសមត្ថភាពក្នុងការប្រឡងជាប់បាក់ឌុបនេះ...បើមិនជាប់គ្រូទេខ្ញុំនឹងពិបាកក្នុងការចំណាយនៅពេលខ្ញុំរៀនបន្ត»។