- 2017-09-12 03:34:13
- ព័ត៌មាន
អស្ចារ្យ! ខេត្តកែបជាប់និទ្ទេស A ពីរនាក់បំបែកកំណត់ត្រាលើកដំបូង
- 2017-09-12 03:34:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យ! ខេត្តកែបជាប់និទ្ទេស A ពីរនាក់បំបែកកំណត់ត្រាលើកដំបូង
ចន្លោះមិនឃើញ
ចាប់តាំងពីក្រសួងអប់រំបានដាក់ចេញនូវកំណែទម្រង់ការប្រឡងមក នេះជាលើកទី១ហើយ ដែលខេត្តជាប់សមុទ្រមួយនេះ មានសិស្សនិទ្ទេសAជាលើកដំបូង។
យោងតាមលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលបានបិទផ្សាយកាលពីម្សិលមិញ បានបង្ហាញឲ្យឃើញថា ខេត្តកែបទទួលបានសិស្សនិទ្ទេសAចំនួនពីរនាក់ មកពីវិទ្យាល័យចំការដូងដូចគ្នា។
ជូន លី ជាយុវសិស្សម្នាក់ក្នុងចំណោមពីរនាក់ដែលទទួលបាននិទ្ទេស A ប្រចាំខេត្តកែប។ ជួ លី មានឳពុកជាអ្នករត់រ៉ឺម៉ក ឯម្តាយជាស្រ្តីមេផ្ទះ។ យុវជន ជូ លី មានគំនិតចង់ឲ្យគ្រួសារមានមុខមាត់ជាងបច្ចុបន្បន្ន ជាហេតុធ្វើឲ្យរូបគេខំសិក្សារហូតទទួលបាននិទ្ទេសA។ ជូ លី ឲ្យដឹងថាក្រោយឃើញលទ្ធផលថាបាននិទ្ទេសA ខ្លួនពិតជាមានអារម្មណ៍ថារំភើប «មែនទែន»។ ដោយសារបានពិន្ទុល្អលើមុខវិទ្យាវិទ្យាសាស្រ្ត ជូ លី នឹងប្រឡងចូលរៀនផ្នែកវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថាតិចណូ។
ចំណែកមិត្តរួមថ្នាក់របស់ ជូ លី គឺកញ្ញា នាង ជាវ័យ ជាសិស្សនិទ្ទេស A មួយរូបទៀតរបស់ខេត្តកែបនេះ។ ជាវ័យ ថ្លែងប្រាប់ Sabay ថាកញ្ញាមានអារម្មណ៍រំភើបពេលបានទទួលនិទ្ទេសA សម្រាប់ការប្រឡងបាក់ឌុបនេះ។ កញ្ញាថានេះជាក្តីស្រម៉ៃរបស់ខ្លួនក្នុងនាមជាសិស្សប្រឡងបាក់ឌុបម្នាក់។
មិនខុសពីមិត្តរូបថ្នាក់ ជាវ័យ ថ្វីត្បិតតែជាកូនស្រីក្តី ក៏ ជាវ័យ ចង់បន្តការសិក្សាលើផ្នែកវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថាតិចណូ ផងដែរ។