• 2017-09-17 04:57:13
  • ព័ត៌មាន

កប់! រង្វាន់​អ្នក​ជាប់​និទ្ទេស A ទាំង ៤៧​នាក់​នៅ​សៀមរាប​ រាប់​ឡើង​ចង់ហត់

  • 2017-09-17 04:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា កាល​ពី​ព្រឹក ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៧ សិស្ស​ឆ្នើម​និទ្ទេស A ខេត្ត​សៀមរាប ចំនួន ៤៧រូប ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៧ បាន​ទៅ​ទទួល​រង្វាន់​ហើយ នៅ​ឯ​សាលា​ខេត្ត​សៀមរាប។ ពិធី​នោះ​បាន​ប្រព្រឹត្តិ​ឡើង​ ក្រោម​អធិបតីភាព សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​សៀមរាប។ ក្នុង​នោះ​រង្វាន់​ដែល​សិស្ស​ឆ្នើម​ទាំង ៤៧​នាក់​ទទួល​បាន​មាន​ដូចជា៖

១- ម៉ូតូ មួយ​គ្រឿង

២- ប័ណ្ណ​សរសើរ ពី​រដ្ឋបាល​ខេត្ត​មួយ​សន្លឹក

៣- ប្រេងសាំង ៥០លីត្រ

៤- ប័ណ្ណ​ទទួល​ទាន​អាហារ​អាហារ​ជប៉ុន នៅ​ភោជនីយដ្ឋាន The HASHI ចំនួន ៣៥ដុល្លារ

៥- ថវិកា​ចំនួន ១០ម៉ឺនរៀល

៦- មួក​សុវត្ថិភាព មួយ​គ្រឿង

៧- ស្លាក​លេខ និង​ប័ណ្ណ​សម្គាល់​យានយន្ត

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី