• 2017-09-28 03:12:16
  • ព័ត៌មាន

​ធ្លាយ​មូលហេតុ​សម្ដេច​ពន្យារ​ពេល​ជួប​សិស្ស​និទ្ទេស A ព្រោះ​កាដូពិសេស​មួយ​នេះ

  • 2017-09-28 03:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​មិញ​នេះ​ថា តាម​ពិត​សម្ដេច​ត្រូវ​ជួប​បេក្ខជន​និទ្ទេស A ទាំង ៤២៤​នាក់​ តាំង​ពី​មុន​ថ្ងៃ​ទី ១៤ តុលា​មក​ម្ល៉េះ ប៉ុន្តែ​ដោយសារ​ iPad ជា​កាដូរ​ពិសេស​ដែល​មាន​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ចំនួន​មិន​គ្រប់​ ទើប​ត្រូវ​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស​បន្ថែម​​ទៀត។

រូបភាព៖ ហ្វេសប៊ុក សម្ដេច ហ៊ុន សែន

សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ថ្លែង​បន្ថែម​ទៀត​ថា ដោយសារ​ចំនួន iPad ត្រូវ​ប្រគល់​ជូន​សិស្ស​មាន​ទៅ​ដល់​ជាង ៤០០​គ្រឿង ទើប​ត្រូវ​កុម្ម៉ង់​ពី​ក្រៅ​ប្រទេស ហើយ​ត្រូវ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ០១ ខែ​តុលា និង​ចំ​ថ្ងៃ​ដែល​សម្ដេច​ជាប់​ភារកិច្ច​ជា​បន្ត​បន្ទាប់​ទៀត។ ដូច្នេះ​ហើយ​ទើប​ការ​ជួប​សំណេះ​សំណាល​ជាមួយ​សិស្ស​និទ្ទេស A ពន្យារ​ពេល​ដល់​ថ្ងៃ​ទី ១៤ ខែ​តុលា។

យ៉ាង​ណា​ក្ដី​សម្ដេច ហ៊ុន សែន បាន​ធ្វើ​ការ​កោត​សរសើរ​ចំពោះ​សិស្សានុសិស្ស​ដែល​ខំ​ប្រឹងប្រែង​សិក្សា​រៀន​សូត្រ​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ។ ជា​ពិសេស​កំណែទម្រង់​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​ធ្វើ​ឱ្យ​វិស័យ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​មាន​គុណភាព។ ទន្ទឹម​នឹង​ដែរ សម្ដេច​ក៏​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​សិស្ស​និស្សិត​ទាំង​អស់​ត្រូវ​ធ្វើ​យ៉ាង​ណា​បណ្ដុះ​ខ្លួន​ឯង​ឱ្យ​ក្លាយ​ជា​ធនធាន​មនុស្ស​ដ៏​មាន​គុណភាព ព្រោះ​កម្ពុជា​ជា​ប្រទេស​ទីផ្សារ​សេរី និង​មាន​ការ​ប្រកួត​ប្រជែង។ ដូច្នេះ​មិន​ថា​ក្រុម​ហ៊ុន​ណា​ទេ ក៏​ត្រូវ​ការ​អ្នក​មាន​សមត្ថភាព​ពិត​ប្រាកដ​ចូល​បម្រើ​ការងារ​ដែរ។

សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់​ពីមូលហេតុការពន្យារពេលជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នេះក្នុង​ពេលសម្ដេចអញ្ជើញចែកសញ្ញាបត្រដល់និស្សិតជយលាភី នៃសាកលវិទ្យាល័យចេនឡា៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់
អត្ថបទពេញនិយម