- 2017-09-29 07:31:12
- ព័ត៌មាន
ពិសេស! អ្នកជាប់បាក់ឌុបគ្រប់ឆ្នាំសិក្សាចង់ប្រឡងរៀនពេទ្យ លែងពិបាកហើយ
- 2017-09-29 07:31:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសេស! អ្នកជាប់បាក់ឌុបគ្រប់ឆ្នាំសិក្សាចង់ប្រឡងរៀនពេទ្យ លែងពិបាកហើយ
ចន្លោះមិនឃើញ
ជាដំណឹងល្អបំផុតចំពោះសិស្សដែលចង់សិក្សាថ្នាក់បរិញ្ញាបត្រ នៅតាមបណ្ដាគ្រឹះស្ថានក្នុងវិស័យសុខាភិបាល ពេលនេះមិនត្រូវបានគិតកម្រិតនិទ្ទេសទៀតទេ សម្រាប់បេក្ខជនដែលប្រឡងមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ២០១៤។
សូមជម្រាបជូនថា បន្ទាប់ពីមានការសំណូមពរពីយុវជនម្នាក់ឈ្មោះថា Vouth Vatey បាន Comment ក្នុង Facebook សម្តេចតេជោ ហ៊ុន សែន ថា រូបគេតំណាងឲ្យសិស្សប្រឡងជាប់បាក់ឌុបមុនឆ្នាំ២០១៤ ដែលចង់សិក្សាជំនាញសុខាភិបាល សំណូមពរសម្ដេច ជួយសម្រួលឲ្យសិស្ស និស្សិតដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិមុនឆ្នាំ២០១៤ ដោយទទួលបានត្រឹមនិទ្ទេស D, E អាច ចុះឈ្មោះប្រឡងប្រជែងថ្នាក់ជាតិ ចូលរៀនថ្នាក់ឧត្ដមសិក្សា ក្នុងវិស័យសុខាភិបាល នាឆ្នាំ២០១៧-២០១៨ ខាងមុខនេះផងចុះ ព្រោះតាមលក្ខខណ្ឌអ្នកជាប់បាក់ឌុបមុនឆ្នាំ២០១៤ ត្រូវតែមាននិទ្ទេសចាប់ពី A ដល់ C មិនដូចអ្នកទើបជាប់ឌុបក្រោយឆ្នាំ២០១៤ឡើយ គឺគ្រប់និទ្ទេសទាំងអស់អាចប្រឡងចូលរៀនបាន។
បន្ទាប់ពីបានឃើញ Comment នោះសម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបវិញថា៖ "សុំពិនិត្យសំណូមពរនេះផង។ យោបល់ខ្ញុំមិនចាំបាច់កំណត់និទ្ទេសទេ គឺអនុញ្ញាតឲ្យចូលប្រឡងទាំងអស់ឲ្យ តែប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ។"
ក្រោយមានការសំណូមពរ និងផ្ដល់យោបល់ពីសម្ដេច ហ៊ុន សែន គណៈកម្មការរៀបចំការប្រឡងថ្នាក់ជាតិ នៃទីស្ដីការគណៈរដ្ឋមន្ត្រី កែសម្រួលលក្ខខណ្ឌ នៃការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាល វិស័យសុខាភិបាល។ ក្នុងនោះបានបញ្ជាក់ថា ការប្រឡងចូលសិក្សា អនុញ្ញាតឲ្យអ្នកប្រឡងជាប់បាក់ឌុប គ្រប់ឆ្នាំសិក្សាទាំងអស់ និងអ្នកជាប់បាក់ឌុបមកពីក្រៅប្រទេស អាចចុះឈ្មោះចូលប្រឡងបាន៕