- 2017-10-04 08:03:19
- ព័ត៌មាន
ទន្លេបាទី គ្រោងរៀបចំពិធីបុណ្យអុំទូក នៅឆ្នាំនេះ
- 2017-10-04 08:03:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទន្លេបាទី គ្រោងរៀបចំពិធីបុណ្យអុំទូក នៅឆ្នាំនេះ
ចន្លោះមិនឃើញ
ខេត្តតាកែវ គ្រោងនឹងរៀបចំពិធីបុណ្យអុំទូកប្រពៃណីជាតិ នៅក្នុងទន្លេតូចបរិវេណរមណីយដ្ឋានទេសចរណ៍ទន្លេបាទី ឆ្នាំនេះ។ នេះបើតាមការឱ្យដឹងពី លោក លន់ ប្រធានសហគមន៍ទេសចរណ៍ទន្លេបាទី។
បើតាមប្រធានសហគមន៍ទេសចរណ៍ខាងលើបានលើកឡើងថា សហគមន៍ទេសចរណ៍ទន្លេបាទីនៅឆ្នាំនេះ មានបំណងរៀបចំពិធីបុណ្យអុំទូក ក្នុងពេលតំណាលគ្នាជាមួយនឹងការប្រារព្ធនៅរាជធានីភ្នំពេញដែរ ដើម្បីចូលរួមអបអរពិធីបុណ្យប្រពៃណីជាតិ និងធ្វើឱ្យរមណីយដ្ឋានទន្លេបាទីកាន់តែសប្បាយក្នុងអំឡុងពិធីបុណ្យអុំទូក។
លោក ហ៊ូ លន់ បញ្ជាក់ថា លោកបានធ្វើសំណើទៅកាន់ឯកឧត្ដមអ្នកតំណាងរាស្ត្រចុះជួយខេត្តតាកែវរួចហើយ តាមរយៈលោកអភិបាលស្រុកបាទី ដើម្បីស្នើសុំបង្គោលឈើ និងឫស្សី ធ្វើជារនាំងបាំងកុំឱ្យត្រកៀតអណ្ដែតចូលក្នុងទន្លេតូច ដែលជាទីតាំងគ្រោងនឹងប្រារព្ធពិធីអុំទូក ប៉ុន្តែពុំទាន់ទទួលបានចម្លើយតបមកវិញយ៉ាងណានោះទេ។
លោកបន្ថែមថា សហគមន៍ត្រូវការបង្គោលឈើទាំងតូចទាំងធំយ៉ាងតិចចំនួន ១៣៤បង្គោល និងឫស្សីចំនួន ៤០ដើម ដែលគិតជាថវិកាប្រមាណជិត៤លានរៀល។ នៅពេលដែលទទួលបានចម្លើយជាវិជ្ជមានសហគមន៍នឹងរៀបចំឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ព្រោះបច្ចុប្បន្នត្រកៀតបានរសាត់ចូលមកខ្លះហើយ ក្នុងទន្លេតូចដែលជាទីតាំងគ្រោងប្រារព្ធពិធី។
បញ្ជាក់ថា សហគមន៍បានចំណាយថវិការបស់ខ្លួនរួចមកហើយក្នុងការយកត្រកៀតចេញពីទន្លេតូច ប៉ុន្តែដោយពុំមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើរបាំងរាំងត្រកៀត នៅពេលនេះត្រកៀតបានរសាត់វិលមកវិញបន្តិចម្ដងៗហើយ ធ្វើឱ្យពិបាកក្នុងការរៀបចំពិធីបុណ្យអុំទូក៕