• 2017-10-19 07:03:18
  • ព័ត៌មាន

អន្លង់​ភ្ញៀវ​ រមណីយដ្ឋាន​ថ្មី​នៅ​តាកែវ​​ នឹង​លេច​រូប​រាង​ឆាប់​ៗ​នេះ

  • 2017-10-19 07:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អន្លង់​ភ្ញៀវ​ ជា​ឈ្មោះ​រមណីយដ្ឋាន​បែប​ធម្មជាតិ​កែ​ច្នៃ​មួយ​ ដែល​កំពុង​ទាក់​ទាញ​អ្នក​ទស្សនា​ខ្លាំង​ បើ​ទោះ​បី​ជា​នៅ​ទីនោះ​ទើប​តែ​សម្រេច​ការ​សាង​សង់​បាន​ប្រហែល​២០​ទៅ​៣០​%​ក៏​ដោយក្ដី។ ក្នុង​រមណីយដ្ឋាន​នេះ​មាន​សួន​កម្សាន្ត​ និង​ចម្ការ​ដំណាំ​ជា​ច្រើន​ប្រភេទ​​នៅ​តាម​ជើង​ភ្នំ​និង​ចង្កេះ​ភ្នំ​ និង​​មាន​គម្រោងសាង​សង់​កន្លែង​កម្សាន្ត​ កន្លែង​ងូត​ទឹក​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ។

រមណី​យដ្ឋាន​ថ្មី​នេះ​មាន​ទេសភាព​អម​ដោយ​ជួរ​ភ្នំ​ព័ទ្ធ​ជុំវិញ​តែ​ម្ដង។ ​រមណីយដ្ឋាន​ថ្មី​នេះ​​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែ​ជើង​រាស្ត្រ​ ឃុំ​ត្រពាំង​ក្រញូង​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។

យ៉ាងណាក្ដី​ រមណីយដ្ឋាន​នេះ​មិន​ទាន់​បើក​ដំណើរ​ការ​នៅ​ឡើយ​ទេ​ ដោយ​ថា​​កំពុង​សាង​សង់​ នៅ​ឡើយ​ពោល​គឺ​​ត្រូវ​រង់​ចាំ​រហូត​ដល់​អំឡុង​ចូល​ឆ្នាំ​ខ្មែរ​នា​ឆ្នាំ​២០១៨​ ទើប​បើក​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា៕

ចុចអាន៖

អត្ថបទដោយ​៖ សូទ្រី

មតិយោបល់