• 2018-01-13 03:52:34
  • សុខភាព

ក្រសួង​រកឃើញមានករណីជំងឺផ្តាសាយ​បក្សី​នៅ​ភ្នំពេញ​

  • 2018-01-13 03:52:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​ឲ្យដឹងកាល​ពី​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ​២០១៨ ឲ្យ​ប្រ​ជាពល​រដ្ឋមាន​ការ​ប្រុង​ប្រយ័ត្ន បន្ទាប់ក្រ​សួង​បាន​រកឃើញថា​កើត​មាន​ករណី​ជំងឺ​ផ្ដាសាយ​បក្សី​ កើត​លើ​បក្សី នៅ​ភូមិ​ភ្នំពេញថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជ​ធានី​ភ្នំ​ពេញ​។

(រូបតំណាង)

លិខិត​លេខ ៣៣៧ កសក ចុះ​ថ្ងៃ​ទី១១​មករា បាន​ឲ្យដឹង​ថា បន្ទាប់ពី​ធ្វើ​ការ​វិភាគ​លើ​មាន់​ចំនួន ៣​ក្បាល​ពី​ភូមិ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ បាន​រក​ឃើញ​នូវ​ជំងឺ​ផ្ដាសាយ​បក្សី​ដែល​បង្ក​ដោយ​វីរុស​ក្នុង​អនុ​ក្រុម A1 (H5N1)។

ក្រសួង​បាន​ជំរុញ​មន្ត្រី​ជំនាញ​មាន​សមត្ថកិច្ច​ក្នុង​ការ​ពង្រឹង​ការ​ទប់ស្កាត់​ចលនា​បក្សី និង​ផលិតផល​ដែល​មាន​ដើម​កំណើត​ពី​បក្សី​ជា​បណ្ដោះអាសន្ន ចេញ​ពី​តំបន់​ដែល​ផ្ទុះ​ជំងឺ​ខាងលើ ក្នុង​រង្វង់​កាំ ៣​គីឡូម៉ែត្រ ដើម្បី​អនុវត្ត​វិធាន​បច្ចេកទេស​បសុពេទ្យ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់៕

អត្ថបទដោយ៖ លាភ

ប្រភព៖ ខ្លីៗ

មតិយោបល់