• 2018-04-24 02:39:19
  • សុខភាព

ញ៉ាំអាហារបណ្តើរ ផឹកទឹកបណ្តើរ អាចបង្កគ្រោះថ្នាក់ឬយ៉ាងណា?

  • 2018-04-24 02:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​ផឹក​ទឹក ខណៈ​ពេល​កំពុង​ញ៉ាំ​អាហារ នោះ​អ្នក​នឹង​មិន​ទទួលរង​ផង​ប៉ះពាល់​អ្វី​ឡើយ។ ផ្ទុយទៅវិញ ទឹក​ជួយ​បន្ទន់​អាហារ​រឹង​ទៀត​ផង។ ប៉ុន្តែ​សូម​កុំ​ផឹក​ទឹក មុន​ពេល​លេប​អាហារ​ឲ្យ​សោះ ព្រោះ​វា​ត្រូវ​ការ​ទឹកមាត់​គ្រប់គ្រាន់​នៅ​ក្នុង​អាហារ ដែល​មាន​អង់ស៊ីម​ចាំបាច់។

(រូបតំណាង)

ក្រៅ​ពី​នេះ វា​មាន​គុណសម្បត្តិ​មួយ​ចំនួន​ទៀត​ចំពោះ​ការ​ផឹក​ទឹក ខណៈ​ពេល​កំពុង​ញ៉ាំ​អាហារ។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា នៅ​ពេល​មនុស្ស​ម្នាក់​ធ្វើ​ការ​សម្រាក​រយៈពេល​ខ្លី​ដើម្បី​ផឹក​ទឹក វា​នឹង​ធ្វើ​ឲ្យ​ដំណើរការ​ញ៉ាំ​ថយ​ចុះ។ ជា​លទ្ធផល មនុស្ស​ម្នាក់​នោះ​នឹង​ញ៉ាំ​តិច​ជាង​មុន ដែល​វា​ជា​រឿង​ល្អ។

ប្រសិន​បើ​អ្នក​ធ្លាប់​ផឹក​ទឹក​តែ​ជំនួស​ឲ្យ​ទឹក​ធម្មតា ក៏​គ្មាន​អ្វី​ខុស​ដែរ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា វា​មិន​មាន​ភាព​ខុសគ្នា​រវាង​កម្រិត​អាស៊ីដ​ទេ បន្ទាប់​ពី​ផឹក​ទឹង​តែ ឬ ទឹក​ធម្មតា។

ជាមួយ​គ្នា​នេះ​ដែរ សីតុណ្ហភាព​នៃ​ទឹក​ដែល​អ្នក​ផឹក ក៏​មិន​ជះ​ឥទ្ធិពល​លើ​ល្បឿន​នៃ​ការ​រំលាយអាហារ ឬ ចំនួន​នៃ​សារធាតុចិញ្ចឹម​ដែល​អ្នក​ទទួល​ដែរ។ ក្រពះ​អាច​កម្ដៅ ឬ បន្ថយ​កម្ដៅ​អាហារ​ទៅ​កម្រិត​ចាំបាច់​ណា​មួយ។ ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ណែនាំ​ឲ្យ​ផឹក​ទឹកក្ដៅឧណ្ហ៍ៗ ដែល​មាន​សីតុណ្ហភាព​ត្រឹម ៦៥ អង្សា​សេ៕

ចុច​អាន៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី