
- 2018-05-04 07:48:41
- សុខភាព
WHO៖ «មនុស្ស ៩ ក្នុងចំណោម ១០ នាក់ ដកដង្ហើមជាមួយខ្យល់ពុល»
- 2018-05-04 07:48:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
WHO៖ «មនុស្ស ៩ ក្នុងចំណោម ១០ នាក់ ដកដង្ហើមជាមួយខ្យល់ពុល»
ចន្លោះមិនឃើញ
អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានបង្ហាញកាលពីថ្ងៃពុធឲ្យដឹងថា មនុស្សជាង ៩០ ភាគរយនៃប្រជាជនលើពិភពលោក កំពុងដកដង្ហើមជាមួយខ្យល់ពុលកម្រិតខ្ពស់ និងបានស្តីបន្ទោសគុណភាពខ្យល់មិនល្អ សម្រាប់ការស្លាប់របស់មនុស្សប្រមាណ ៧ លាននាក់ជារៀងរាល់ឆ្នាំ។
ទិន្នន័យថ្មីពីស្ថាប័នសុខាភិបាលរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា គ្រប់ជ្រុងនៃពិភពលោកកំពុងដោះស្រាយការបំពុលបរិយាកាស ខណៈបញ្ហានេះកាន់តែអាក្រក់ទៅៗ នៅតាមបណ្តាប្រទេសក្រីក្រ។ ការស្លាប់របស់មនុស្សចំនួន ៩០ ភាគរយ ទាក់ទងទៅនឹងការបំពុលខ្យល់ ដែលបានកើតឡើងនៅបណ្តាប្រទេសមានប្រាក់ចំណូលទាប ឬ មធ្យម ជាពិសេស គឺ តំបន់អាស៊ី និង អាហ្វ្រិក។
បើយោងតាមគេហទំព័រ WHO ផ្ទាល់ បានបង្ហាញឲ្យឃើញថា៖
មនុស្សចំនួន ៤,២ លាននាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែ ការបំពុលបរិយាកាស
មនុស្សចំនួន ៣,៨ លាននាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែ ការប៉ះពាល់នៃផ្សែងចេញពីចង្ក្រានបាយ និង ប្រេងឥន្ធនៈ
មនុស្សចំនួន ៩១ ភាគរយនៃចំនួនប្រជាជនសរុបលើពិភពលោក កំពុងរស់នៅកន្លែងដែលមានខ្យល់ពុលលើសកម្រិត