- 2018-05-04 07:53:54
- ព័ត៌មាន
កន្លែងកម្សាន្តថ្មីចែស ១ទៀតនៅសៀមរាប ចង់ប្រជែងនឹងតំបន់ Pub Street ?
- 2018-05-04 07:53:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កន្លែងកម្សាន្តថ្មីចែស ១ទៀតនៅសៀមរាប ចង់ប្រជែងនឹងតំបន់ Pub Street ?
ចន្លោះមិនឃើញ
សំណង់អគារថ្មីសន្លាងមួយនៅកណ្ដាលក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសាងសង់ និងបើកដំណើរការនៅពាក់កណ្ដាលឆ្នាំ ២០១៨នេះ។ សំណង់នេះ ជាមជ្ឈមណ្ឌលកម្សាន្តបង្កើតឡើងក្រោមការបោះទុន និងសាងសង់ដោយកូនខ្មែរនោះឈ្មោះថា The Heritage Walk ដែលបញ្ចូលក្បាច់ក្បូររចនាបែបខ្មែរមួយ មានមហិច្ឆតាប្រមូលភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ស្គាល់ផលិតផលខ្មែរ ដូចជាកន្លែងកម្សាន្ត និងកន្លែងទទួលទានអាហារដ៏សំបូរបែបជាមួយបទពិសោធថ្មីដែលមិនធ្លាប់មានពីមុនមក។
លោក ឃីម ហ្វីណង់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន Metro Lifestyle Development បានសិក្សាអំពីទីផ្សារទេសចរណ៍នៅខេត្តសៀមរាបនៅមានខ្វះចន្លោះសម្រាប់ភ្ញៀវទេសចរ។ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ លោកបានលើកឡើងថា ភ្ញៀវទេសចរមកខេត្តនេះ ចន្លោះ ៤ ទៅ ៥លាននាក់ក្នុងមួយឆ្នាំ តែផលិតផលសម្រាប់ទេសចរនៅមានកម្រិត។
លោកថា៖ «បើយើងងាកទៅមើល Pub Street ហាក់បាញ់ឆ្ពោះទៅរកទីផ្សារណាមួយក្នុងកម្រិតទាប ចំណែកទីផ្សារកម្រិតកណ្ដាល និងខ្ពស់ យើងឃើញថា មិនទាន់បានបំពេញនៅឡើយ។ ការណ៍ ដែលយើងឃើញទីផ្សារបែបនេះ វាគឺជាឱកាសសម្រាប់យើងបង្កើតមជ្ឈមណ្ឌលកម្សាន្តបែបនេះ»។
មជ្ឈមណ្ឌលកម្សាន្តនេះ ផ្តោតលើបែបផែនជីវិតសម័យថ្មី ដែលសាងសង់សំណង់អគារលើមានទំហំផ្ទៃដីប្រមាណ ១ ៤០០០ម៉ែត្រការ៉េ និងមានទីតាំងស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្បែរទីសក្ការៈព្រះអង្គចេកព្រះអង្គចម។ បើតាមលោក សុខ សុភារៈ បុគ្គលិកផ្នែកទីផ្សារ បានប្រាប់ Sabay ថា សំណង់អគារទាំងអស់ ជាការរចនាថ្មី ដែលស្ថាបត្យករបានបញ្ចូលទម្រង់បែបខ្មែរសុទ្ធសាធ។
សូមទស្សនាសំណង់អគារមួយនេះទាំងអស់គ្នា៖