- 2018-05-05 07:15:25
- ស្នេហា
មនុស្សប្រុសស្រលាញ់មិនស្មោះ ច្រើនតែបង្ហាញឫកពា ៦ យ៉ាងនេះចេញមក
- 2018-05-05 07:15:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសស្រលាញ់មិនស្មោះ ច្រើនតែបង្ហាញឫកពា ៦ យ៉ាងនេះចេញមក
ចន្លោះមិនឃើញ
មនុស្សស្រីមួយណាក៏ប្រាថ្នាចង់បានភាពស្មោះត្រង់ពីដៃគូដែរ បែរជាបុរសខ្លះឲ្យមិនបានទៅវិញ។ បើអ្នកសង្កេតឃើញ ៦ ចំណុចនេះ បញ្ជាក់យ៉ាងច្បាស់ថា គាត់មិនបានស្រលាញ់អ្នកអស់ពីបេះដូងឡើយ៖
១. ផ្លាស់ប្ដូរឥរិយាបថ
នៅពេលដែលមានការផ្លាស់ប្ដូរឫកពាញឹកញាប់ ម្ដងដូចស្រលាញ់ដោយខ្វល់ខ្វាយពីអ្នក ហើយពេលខ្លះដូចមិនស្រលាញ់ ព្រោះគាត់មិនសូវទុកអ្នកជាសំខាន់ រហូតទាល់តែពេលត្រូវការអ្វីមួយ បានធ្វើជាយកចិត្ត។
២.ទំនាក់ទំនងខ្សោយទៅៗ
អ្នកមានអារម្មណ៍ថា គាត់មិនសូវជាខល ឬឆាតមកលេងសោះ ទាល់តែអ្នកផ្ដើមមុនបានមានពាក្យនិយាយគ្នា។ គាត់មិនសូវចាប់អារម្មណ៍ចង់ដឹងពីអ្នក ដូចអ្នកចង់ដឹងពីគាត់សោះ ហើយគម្លាតនៃការប្រាស្រ័យទាក់ទងក៏កាន់តែរង្វើលទៅៗ។
៣.អ្នកមិនមែនទី ១
នេះជាសញ្ញាច្បាស់បំផុត ព្រោះអ្នកលេងជាមនុស្សសំខាន់សម្រាប់គាត់ ដូចនេះទោះជាអ្នកមានការអ្វីក៏គាត់មិនសូវយកចិត្តទុកដាក់ជួយឡើយ ហើយបើគាត់មានការសម្រេចចិត្តអ្វីមួយ អ្នកមិនមែនជាមនុស្សគាត់ជ្រើសរើសមកពិភាក្សាឡើយ។
៤.ជួបមុខធ្វើដូចមិនស្គាល់
ពេលទៅមើលកុនជាមួយមិត្តភ័ក្ដិ ហើយអ្នកទាំងពីរជួបគ្នា គាត់បែរជាធ្វើឫកហី ដូចមនុស្សមិនធ្លាប់ស្គាល់គ្នា។ លុះត្រាអ្នកទៅនិយាយរកមុន តែបើគាត់ឃើញអ្នក ប្រាកដជាដើរគេចមុខទៅបាត់ហើយ។
៥.គ្មានពេលសម្រាប់អ្នក
បើអ្នកចង់ជួប គាត់ប្រាកដជានិយាយថា គ្មានពេល ឬរវល់នឹងការងារនេះការងារនោះជាក់ជាមិនខាន តែសម្រាប់មិត្តភ័ក្ដិគាត់ បែរជាមានពេលជួបជុំមិនឲ្យខាន។
៦.ឃើញអ្នកល្អ ពេលផ្ដល់ផលប្រយោជន៍
បើអ្នកអាចបម្រើផលប្រយោជន៍អ្វីមួយដល់គាត់ នោះច្បាស់ជាមានមុខខលមកនិយាយផ្អែមល្ហែមដាក់ជាក់ជាមិនខាន។ តែពេលអស់សាច់ការហើយ ប្រាកដជាទុកអ្នកចោលមិនរវល់ទៀត រហូតមានរឿងត្រូវពឹងទៀត ទើបឃើញមុខ៕