• 2018-05-26 06:24:14
  • សុខភាព

គន្លឹះ​សំខាន់ៗ​អំពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ដែល​អ្នក​ត្រូវ​ដឹង

  • 2018-05-26 06:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​គឺជា​មូលហេតុ​ដែល​អាច​ធ្វើឲ្យ​មនុស្ស​ស្លាប់បាន ខណៈពេល​ដែល​វា​ជា​ជំងឺ​ដែល​អាច​បង្ការ​បាន​។

វេជ្ជបណ្ឌិត Mitchell Elkind សាស្ត្រាចារ្យ​ខាង​ផ្នែក​សរសៃប្រសាទ និង​អេពីដេមី​សាស្ត្រ នៅឯ​សាកលវិទ្យាល័យ​កូឡុំបី ក្នុង​ទីក្រុង​ញ៉ូយ​ក និង​ជា​ប្រធាន​សមាគមន៍​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាមេរិក​ទៀត​នោះ បាន​និយាយថា យើង​ត្រូវតែ​បន្ត​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​ដើម្បី​បន្ថយ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជាពិសេស​ក្នុង​សហគមន៍​វប្បធម៌​ចម្រុះ និង​ឲ្យដល់​អ្នក​ដែល​មាន​វ័យក្មេងៗ​បានដឹង​ដែរ​។

​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​មាន​ច្រើន​ប្រភេទ​ដូចជា Ischemic, Hemorrhagic និង Transient Ischemic Attack (TIA)​។ ប្រភេទ Ischemic គឺជា​ការស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល​ដោយសារ​តែ​កំណក​ឈាម ខណៈពេលដែល Hemorrahgic កើតឡើង​ដោយសារតែ​សរសៃឈាម​ក្នុង​ខួរក្បាល​ដាច់​រហែក​។ ចំពោះ TIA ឬ Mini-stroke វិញ បង្កឡើង​ដោយ​ការស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល​បណ្តោះអាសន្ន​។ យ៉ាងណាមិញ ៨៧​ភាគរយ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទាំងអស់​គឺជា​ប្រភេទ Ischemic​។

​ក្នុងពេល​ដែល​មនុស្ស​ម្នាក់ៗ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ម្តងៗ មាន​កោសិកា​ខួរក្បាល​ជិត ១២០​លាន​កោសិកា​ដែល​ស្លាប់​ជា​រៀងរាល់​ម៉ោង​។ បើ​ប្រៀបធឿប​ជាមួយនឹង​អត្រា​ធម្មតា​នៃ​ការ​ចាស់​ទៅ​តាម​អាយុ​របស់​ខួរក្បាល ខួរក្បាល​មាន​អាយុ ៣.៦​ឆ្នាំ​ជា​រៀង​រាល់​ម៉ោង​ក្នុងពេល​ដាច់​សរសៃឈាម​ខួរក្បាល​ម្តងៗ​។

កាលណា​អ្នកជំងឺ​ទទួលបាន​ការថែទាំ និង​ព្យាបាល​កាន់តែ​លឿន ឱកាស​ជាសះស្បើយ​វិញ​កាន់តែ​លឿន​ដែរ​។ ប្រហែល ៦៦​ភាគរយ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ត្រូវបាន​សម្គាល់​ដឹង​ដោយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ប៉ុន្តែ​មិន​សូវ​មាន​នរណា​ដឹង​អំពី​អា​ការៈព្រមាន​របស់​ជំងឺ​នេះ​ឡើយ​ដូចជា ធ្លាក់​មុខ ខ្សោយ​ដៃ ពិបាក​និយាយ ហើយ​ក៏​ត្រូវ​ទាក់ទង​ទៅលេង​រថយន្ត​សង្គ្រោះ​បន្ទាន់ដែរ។

​អ្នកជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ម្នាក់​ក្នុងចំណោម ៤​នាក់​ដែល​មាន​ជីវិត​រស់​អាច​នឹង​មាន​ជំងឺ​នេះ​ម្តងទៀត​។ ការបង្ការ​គឺជា​រឿង​សំខាន់​សម្រាប់​អ្នក​មាន​ជីវិត​ដោយសារ​តែ​ជំងឺ​នេះ ដោយសារ​តែ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​កើតឡើង​ជា​លើក​ទី​ពីរ​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​លើកដំបូង​ខ្លាំង​។​

​ជំងឺ​លើស​សម្ពាធ​ឈាម​គឺ​ជា​មូលហេតុ​ដ៏​ញឹកញាប់​មួយ​របស់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ប៉ុន្តែ​វា​អាច​គ្រប់គ្រង​បាន​។ កត្តា​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈា​មួរក្បាល​ផ្សេងៗ​ទៀត​រួមមាន​ដូចជា ធាត់​ជ្រុល ទឹកនោម​ផ្អែម លើសកូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម ជក់បារី និង​មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ​។

៨០​ភាគរយ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​គឺ​អាច​ការពារ​បាន ហើយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាច​កាត់បន្ថយ​បាន​ទៀត​តាមរយៈ​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​ដូចជា ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​រស់នៅ​បែប​សកម្ម​រាងកាយ​៕

ចុចអាន៖

ប្រភព ៖ health.com.kh

មតិយោបល់