• 2018-07-06 03:56:23
  • ព័ត៌មាន

មិនធ្លាប់ឃើញ! ពស់មួយក្បាលប៊ិះក្ស័យជីវិត ក្រោយលេបពងមាន់ ៩គ្រាប់ (មានវីដេអូ)

  • 2018-07-06 03:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏​កម្រ​បាន​ឃើញ​មួយ បង្ហាញ​ពី​សកម្មភាព​សត្វ​ពស់​មួយ​ក្បាល​កំពុង​ខ្ជាក់​ពងមាន់ ៩​គ្រាប់​ដោយ​សារ​មិន​អាច​លេប​វា​ទាំង​អស់​បាន។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​ក្នុង​ទីក្រុង Chandrapur ប្រទេសឥណ្ឌា ដោយ​អ្នក​រស់​នៅ​ក្នុង​តំបន់​ម្នាក់​ប្រទះ​ឃើញ​ពស់​កំពុង​តែ​ជិតស្លាប់ ក៏​បាន​ហៅ​អ្នក​សណ្ដំ​ពស់​ឲ្យ​មក​ជួយ។ ភ្លាម​នោះ អ្នក​សណ្ដំ​ពស់​បាន​មក​ដល់​រួច​ក៏​ចាប់​កន្ទុយ​ពស់​ដើម្បី​ឲ្យ​វា​ខ្ជាក់​ពងមាន់​ចេញ​មក​វិញ​តែ​ម្ដង។ ជា​សំណាង​ល្អ បុរស​រូប​នោះ​បាន​ជួយ​សត្វ​ពស់​ទាន់​ពេល​វេលា​៕

ចង់​ដឹង​ថា វីដេអូ​សត្វ​ពស់​ខ្ជាក់​ពង​មាន់​មាន​ទិដ្ឋភាព​យ៉ាង​ណា សូម​ទស្សនាវីដេអូ​ខាង​ក្រោម ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់