• 2018-07-07 01:21:45
  • សុខភាព

ចូរចាំណា! កុំព្យាយាមសាកល្បង ដូចកុនសិចឲ្យសោះ ព្រោះវាខុសគ្នានឹងការពិត

  • 2018-07-07 01:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​គ្រប់​គ្នា​ច្រើន​តែ​ដឹង​ហើយ​ថា វីដេអូ​សិច និង​ការ​រួមភេទ​ពិតប្រាកដ​គឺ​ជា​រឿង​ខុសគ្នា​។ តើ​ខុស​គ្នា​របៀប​ណា​ទៅ​? អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​ច្រើន​អំពី​រឿង​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​ចូរ​ជឿ​ខ្ញុំ​ទៅ​ថា រវាង​ការ​រួមភេទ​ពិតប្រាកដ និង​វីដេអូ​សិច​គឺ​មាន​លក្ខណៈ​ខុស​គ្នា​ច្រើន​ខ្លាំងណាស់​។

រូបតំណាង

​ពិតណាស់ បើ​យោង​ទៅតាម​តារា​ជំនាញ​ខាង​ថត​រឿង​សិច​ក្នុង​ផលិតកម្ម Wood Rocket បានឲ្យដឹងថា ក្នុងពេល​រួមភេទ​ពិតប្រាកដ អ្នក​នឹង​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​មាន​ការចូលរួម​ពីរ​ដៃគូ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្នុង​រឿង​សិច​វិញ អ្នក​កំពុងតែ​ធ្វើ​អ្វី​ដើម្បីឲ្យ​អ្នកមើល​ចាប់អារម្មណ៍ ដោយ​មាន​រឿង​ច្រើនណាស់​ដែល​អ្នក​មិន​បានដឹង​។ ត្រូវការ​ធ្វើ​ដដែលៗ ច្រើនដង ហើយ​ពេល​ខ្លះ​អ្នក​ត្រូវ​ឈប់​សិន និង​ចាប់ផ្តើម​ម្តង​ហើយ​ម្តងទៀត​ដើម្បី​ទទួលបាន​ប្លង់​ត្រឹមត្រូវ និង​ល្អ​បំផុត​។

ដូច​អ្នក​បាន​ដឹង​រួចហើយ​ថា វីដេអូ​សិច​មាន​ការកែប្រែ និង​អាថ៌កំបាំង​ជាច្រើន​ដែល​មើលទៅ​សឹងតែ​មិន​អាច​អនុវត្តបាន​ក្នុងការ​រួមភេទ​ពិតប្រាកដ​ទេ ដូច្នេះ​មិន​ត្រូវ​ព្យាយាម​ធ្វើ​ទៅ​តាម​ក្បាច់​រួមភេទ​ទាំងអស់​តាម​វីដេអូ​សិច ដើម្បី​អនុវត្ត​ក្នុង​ពិភព​ពិត​ប្រាក​ឡើយ​។ យ៉ាងហោច​ណាស់​អ្នក​ក៏​ត្រូវ​សុំ​ការអនុញ្ញាតិ​ពី​ដៃគូ​ជាមុនសិន​ដែរ​៕

ប្រភព ៖ health.com.kh

មតិយោបល់