• 2018-08-08 02:22:47
  • ព័ត៌មាន

ចិន សាកល្បងអាកាសយានលឿនជាងសំឡេង ៦ ដង បានយ៉ាងជោគជ័យ (មានវីដេអូ)

  • 2018-08-08 02:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ចិន ​អះ​អាង​ថា​ខ្លួន​បាន​ទទួល​ជោគជ័យ​លើ​ការ​សាកល្បង​អាកាស​យាន​លឿន​បំផុត​ដំបូង​បង្អស់ ដែល​ជា​ជំហាន​ដ៏​ចម្បង​មួយ​នៅ​ក្នុង​បច្ចេកវិទ្យា​អវកាស។

វិទ្យាស្ថាន​អវកាស​របស់​ចិន (CAAA) ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉េកាំង បាន​ធ្វើ​ការ​បង្ហោះ​សាកល្បង​អាកាស​យាន "Starry Sky-2” កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ យោង​តាម​សេចក្ដី​ថ្លែង​ការ​របស់​វិទ្យាស្ថាន​កាល​ពី​ថ្ងៃ​ចន្ទ​ឲ្យ​ដឹង​ថា អាកាសយាន Starry Sky-2 ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​បំផុត​រហូត​ដល់ ៤ ៥៦៣ ម៉ាយ (៧ ៣៤៤ គីឡូម៉ែត្រ) ក្នុង​មួយ​ម៉ោង ពោល​គឺ​លឿន​ជាង​សំឡេង​រហូត​ដល់ ៦​ដង។ លើស​ពី​នេះ​ទៀត វិទ្យាស្ថាន​បញ្ជាក់​ថា​នេះ​គឺ​ជា​ជោគ​ជ័យ​យ៉ាង​ត្រចះត្រចង់​សម្រាប់​វិស័យ​អវ​កាស​របស់​ចិន។

គួរ​ឲ្យ​ដឹង​ថា ការ​សម្រេច​បាន​ជោគជ័យ​របស់​ចិន​នេះ គឺ​ជា​ការ​ដាក់​សម្ពាធ​មួយ​ទៅ​ដល់​សហរដ្ឋអាមេរិក និង​រុស្ស៊ី​ដែល​កំពុង​អភិវឌ្ឍ​អាកាស​យាន​លឿន​បំផុត​របស់​ខ្លួន​ដើម្បី​ទប់ទល់​ជាមួយ​ចិន៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី