• 2018-08-22 07:51:33
  • ស្នេហា

រឿងរ៉ាវស្នេហារវាង តារាម៉ូដែលរូបស្រស់ និងកំលោះរត់ឌុបរូបសង្ហា ធ្វើឲ្យគ្រប់គ្នាច្រណែនខ្លាំង

  • 2018-08-22 07:51:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវ​ស្នេហា​រវាង​តារា​ម៉ូដែល​ស្រី​រូប​ស្រស់ វ័យ​២២ឆ្នាំ ឈ្មោះ Nutchanart Chaichan និង​កំលោះ​រត់​ម៉ូតូ​​ឌុប​រូប​សង្ហា វ័យ​២៥ឆ្នាំ ឈ្មោះ Wutthichai Saeng-ngern កំពុង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ច្រណែន​ខ្លាំង បន្ទាប់​ពី​បាន​ផ្ទុះ​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

នាង Chaichan បាន​បង្ហោះ​សារ​មួយ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​សរសេរ​ទៅ​កាន់ លោក Wutthichai ថា «ហេតុ​អ្វី​ខ្ញុំ​ជ្រើស​យក​បុរស​ម្នាក់​នេះ? អ្វី​ដែល​បង​ញ៉ាំ អូន​នឹង​ញ៉ាំ។ កន្លែង​ដែល​បង​​ទៅ អូន​នឹង​ទៅ។ សម្រាប់​យើង បង​បាន​ធ្វើ​ការងារ​គ្រប់​យ៉ាង។ បង​មិន​ដែល​រអ៊ូរទាំ​ថា​ហត់នឿយ​ឡើយ។ ពេល​អូន​នៅ​ជាមួយ​បង អូន​សប្បាយចិត្ត​ណាស់»។

តារា​ម៉ូដែល​ស្រី​ថៃ​វ័យ​ក្មេង​ខាង​លើ បាន​បន្ត​ថា «ស្នេហា​របស់​យើង​បាន​រីក​រយៈពេល ៥ឆ្នាំ​មក​ហើយ។ ពួក​យើង​ទាំង​២នាក់ បាន​ខិតខំ​យ៉ាង​ខ្លាំង​ជាមួយ​គ្នា»។

រឿងរ៉ាវ​ស្នេហា​របស់​អ្នក​ទាំង២ បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ២០១៣ នៅ​ពេល​នាង Chaichan បាន​ជួប​លោក Wutthichai ក្នុង​ខេត្ត Nakhon Si Thammarat នៃ​ប្រទេស​ថៃ ដែល​ជា​ទីកន្លែង​ពួកគេ​ធំធាត់ មុន​ពេល​ចាកចេញ​មក​ទីក្រុង​បាងកក។

លោក Wutthichai ប្រាប់​ឲ្យ​ដឹង​ថា ពួកគេ​ទាំង​២នាក់ បាន​ចាប់ផ្ដើម​មុខ​របរ​លក់​ខោអាវ និង​ស្បែកជើង នៅ​ក្នុង​តំបន់ Ramkhamhaeng ប៉ុន្តែ​ហាក់​មិន​កាក់​កប​សោះ។ ក្រោយមក នាង Chaichan រក​បាន​ការងារ​ធ្វើ​ជា​តារា​ម៉ូដែល មុន​ពេល​លោក Wutthichai សម្រេចចិត្ត​រត់​ម៉ូតូ​ឌុប។

បុរស​រូប​សង្ហា​នេះ​បាន​និយាយ​ថា ក្នុង​មួយ​ថ្ងៃ​លោក​អាច​រក​ប្រាក់​បាន ៥០០បាត ឬ ១៥ ០០០បាត​ក្នុង​មួយ​ខែ (ប្រហែល ៥០០ដុល្លារ)។ ចំណែក​ឯ នាង Nutchanart វិញ បាន​ប្រាប់​ថា ពួកគេ​កំពុង​ខិតខំ​សន្សំ​លុយ​ទាំង​អស់​គ្នា ហើយ​នឹង​រៀបការ មាន​កូន​ចៅ នៅ​ថ្ងៃ​អនាគត​ជាមួយ​គ្នា​ទៀត​ផង៕

ចុច​អាន៖

ប្រភព៖ Coconut ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់