• 2018-09-15 02:47:15
  • ព័ត៌មាន

ធ្លាប់មើលនៅ? វីដេអូកម្រ ពូទីន និង ស៊ី ជីនពីង ចម្អិននំ Pancake ដោយផ្ទាល់ដៃជាមួយគ្នា

  • 2018-09-15 02:47:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនភីង ទើប​តែ​បាន​បង្ហាញ​ដល់​ពិភពលោក​ថា ពួកគេ​គឺជា​សម្ព័ន្ធមិត្ត​ដ៏​ល្អ​បំផុត ដោយ​ធ្វើ​ការ​ចម្អិន​នំ Pancake ជាមួយ​គ្នា អំឡុង​ពេល​សម្រាក​ពី​កិច្ចប្រជុំ​របស់​ពួកគេ នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច កាល​ពី​ដើម​សប្តាហ៍​នេះ។

លោក ស៊ី និង លោក ពូទីន បាន​បង្ហាញ​ពី​ជំនាញ​ចម្អិន​អាហារ នៅ​មុខ​មនុស្ស និង​កាមេរ៉ា​ជា​ច្រើន កាល​ពី​ថ្ងៃ​អង្គារ ទី១១ ខែ​កញ្ញា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ នៅ​ឯ Far East Street ក្នុង​អំឡុង​វេទិកា​សេដ្ឋកិច្ច Eastern Economic Forum នៅ​ទីក្រុង Vladivostok ប្រទេស​រុស្ស៊ី ដោយ​បង្កើត​ជា​នំ Pancake បែប​ប្រពៃណី​រុស្ស៊ី​ម្យ៉ាង ហៅ​ថា Blini ។

ក្រោយ​ពេល​ចម្អិន​រួចរាល់ កំពូល​មេដឹកនាំ​ទាំង​ពីរ បាន​ទទួលទាន​ជាមួយ​នឹង​ស្រា​ស​ដ៏​ល្បី​ឈ្មោះ​របស់​រុស្ស៊ី គឺ Vodka ផង​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​មិនមែន​ជា​លើក​ទី​មួយ​ឡើយ ដែល​កំពូល​មេដឹកនាំ​ទាំង​ពីរ​ខាង​លើ បង្ហាញ​ពី​ថ្វី​ដៃ​ចម្អិន​ម្ហូប​របស់​ខ្លួន។ កាល​ពី​ខែ​មិថុនា លោក ពូទីន និង លោក ស៊ី បាន​រៀន​ធ្វើ​គាវ (Baozi) ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ប្រទេស​ចិន​ទៀត​ផង៕

សូម​ទស្សនា​វីដេអូ​មេដឹកនាំទាំងពីរចម្អិននំ Pancake ខាងក្រោម៖

ខាងក្រោមនេះគឺជាវីដេអូ​មេដឹកនាំទាំងពីររៀន​ធ្វើ​គាវ៖

ចុច​អាន៖

ប្រភព៖ nextshark ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី