• 2018-09-24 02:42:00
  • ព័ត៌មាន

ស្បែកជើងអេប៉ុងលាងចាន កំពុងផ្ទុះការពេញនិយម តែបើដឹងតម្លៃអាចដាច់ផ្ងារ

  • 2018-09-24 02:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រចនា​ម៉ូដ​សញ្ជាតិ​ស្កុតឡែន លោក Christopher Kane ដែល​បាន​ធ្វើ​ឲ្យ​ស្បែក​ជើង Crocs ល្បីល្បាញ​កាល​ពី​ឆ្នាំ​មុន ឥឡូវ​នេះ​បាន​បង្ហាញ​ម៉ូដ​ស្បែកជើង​ដ៏​ចម្លែក​ថ្មី ដែល​ត្រូវ​បាន​តុបតែង​ដោយ​បន្ទះ​អេប៉ុង​ពណ៌លឿង និង​ខៀវ។

ស្បែកជើង​ដ៏​ចម្លែក​នេះ​ត្រូវ​បាន​ផលិត​ឡើង​ពី ស្បែក​ប៉ាតង់​ខ្មៅ (black patent leather) និង​តុបតែង​ជាមួយ​នឹង​អេប៉ុង​នៅ​ត្រង់​មេជើង , កែងជើង និង នៅ​លើ​ខ្សែ​ផង​ដែរ។ មិនតែប៉ុណ្ណោះ ម៉ូដ​មួយ​ចំនួន​ត្រូវ​បាន​រចនា​ឲ្យ​ចេញ​ជា​រូប​ត្បូងពេជ្រ​យ៉ាង​ស្រស់​ស្អាត នៅ​ផ្នែក​ខាងមុខ​នៃ​ស្បែកជើង​ទៀត​ផង។

គួរ​បញ្ជាក់​ថា ស្បែក​ជើង​កែង​ម៉ូដ​ចម្លែក​នេះ​មិន​មែន​ថោក​ឡើយ ដោយ​វា​មាន​តម្លៃ​រហូត​ដល់​ទៅ ៨០០ផោន ឬ​ប្រហែល ១ ០០០ដុល្លារ​ក្នុង​មួយ​គូ។ វា​បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ឯ​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ កាល​ពី​ឆ្នាំ២០១៧ និង​បាន​ក្លាយ​ជា​ទី​ពេញ​និយម​សម្រាប់​អ្នក​ទិញ​ទំនិញ​តាម​អនឡាញ ខណៈ​អ្នក​លក់​រាយ​ជា​ច្រើន​រាយការណ៍​ថា ពួកគេ​បាន​លក់​ដាច់​អស់​ពី​ស្តុក​តែម្ដង៕

ចុច​អាន៖

ប្រភព៖ Mirror ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់