• 2018-09-26 03:56:20
  • ជំនឿ

អ្វីដែលអ្នកធ្វើមុនគេក្នុងស្ថានភាពនេះ នឹងប្រាប់ពីលក្ខណៈពិសេសរបស់អ្នក

  • 2018-09-26 03:56:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រឿង​ជា​ច្រើន​នៅ​ក្នុង​ជីវិត ដែល​អាច​បង្ហាញ​អំពី​អ្នក ដូច​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ និង​ភាសា​រាងកាយ​ជាដើម។ មិន​តែ​ប៉ុណ្ណោះ សូម្បី​តែ​ជម្រើស​ទូរសព្ទ Smartphone របស់​អ្នក ក៏​អាច​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក​ដែរ។

ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ តើ​អ្នក​នឹង​ធ្វើ​អ្វី​មុន​គេ? លទ្ធផល​អាច​នឹង​បង្ហាញ​ប្រាប់​ពី​លក្ខណៈ​ពិសេស​របស់​អ្នក៖

#១ ពន្លត់​ភ្លើង​កំសៀវ​ទឹក

អ្នក​ជា​មនុស្ស​ឆាប់​រំជួលចិត្ត និង ឆេវឆាវ។ អ្នក​ធ្វើ​ការ​សម្រេចចិត្ត​យ៉ាង​ឆាប់រហ័ស ដោយ​គ្មាន​ការ​សង្ស័យ ហើយ​ក៏​គ្មាន​អ្វី​អាច​រារាំង​អ្នក​មិន​ឲ្យ​សម្រេច​គោលដៅ​បាន​ដែរ។ អ្នក​ឆាប់​អផ្សុក។ អ្នក​ខ្វល់​ពី​សុវត្ថិភាព​ខ្លួន​ឯង និង​មិន​ចូលចិត្ត​ការ​ភ្ញាក់ផ្អើល​ឡើយ។ វា​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នក ក្នុង​ការ​អនុវត្ត​តាម​ផែនការ​ដែល​បាន​កំណត់​យ៉ាង​ច្បាស់ ដោយ​គ្មាន​ការ​ប្រែប្រួល។

#២ លើក​ទូរសព្ទ

អ្នក​ជា​មនុស្ស​ដែល​ផ្ដោត​អារម្មណ៍ និង​ការ​ទូត។ អ្នក​ជា​មនុស្ស​ដាច់​ខាត ហើយ​ពិបាក​ទទួល​យក​កំហុស​អ្នក​ដទៃ។ អ្នក​ប្រៀប​បី​ដូច​ជា​អ្នក​ជំនួញ ដែល​អាច​ធ្វើ​រឿង​ជា​ច្រើន​ក្នុង​ពេល​តែមួយ។ អ្នក​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ផ្សេង​យ៉ាង​ងាយ​ស្រួល។ អ្នក​ចូលចិត្ត​ធ្វើ​ឲ្យ​អ្នក​ស្គាល់​គ្នា​រីករាយ។

#៣ មើល​ទារក

អ្នក​ជា​មនុស្ស​ស្ងប់ស្ងាត់ និង ឆ្លាតវៃ។ អ្នក​ចូលចិត្ត​ជួយ​អ្នក​ដទៃ ហើយ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ដទៃ។ អ្នក​ជា​មនុស្ស​ស្រលាញ់​គ្រួសារ និង​គោរព​ចំពោះ​ទំនាក់ទំនង​របស់​មនុស្ស។ អ្នក​ខ្លាច​ភាព​ឯកោ ហើយ​វា​សំខាន់​ណាស់​ដែល​តែង​មាន​មនុស្ស​នៅ​ក្បែរ​អ្នក។

#៤ បញ្ឈប់​សត្វ​សុនខ

អ្នក​មិន​ចូលចិត្ត​ភាព​រញ៉េរញ៉ៃ​ឡើយ សូម្បី​តែ​ក្នុង​ផ្ទះ និង​ជីវិត​របស់​អ្នក។ វា​ជា​រឿង​សំខាន់​សម្រាប់​អ្នក ក្នុង​ការ​រក្សា​អ្វី​គ្រប់​យ៉ាង​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង។ អ្នក​នឹង​មិន​ស្ងប់ស្ងាត់​ឡើយ រហូត​ដល់​អ្វី​គ្រប់​យ៉ាង ដូច​ដែល​អ្នក​ចង់​បាន៕

ចុច​អាន៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទពេញនិយម