
- 2018-09-27 08:04:00
- ចរាចរណ៍
ក្រុមគ្រួសារ គ្រូបង្វឹកឆ្កែរបស់កម្ពុជាល្បីពិភពលោក បុកពោះសារថ្មី ក្រោយគ្រូពេទ្យប្រាប់ឲ្យវះកាត់ឆ្អឹងខ្នងឡើងវិញ
- 2018-09-27 08:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមគ្រួសារ គ្រូបង្វឹកឆ្កែរបស់កម្ពុជាល្បីពិភពលោក បុកពោះសារថ្មី ក្រោយគ្រូពេទ្យប្រាប់ឲ្យវះកាត់ឆ្អឹងខ្នងឡើងវិញ
ចន្លោះមិនឃើញ
ក្រុមគ្រួសារ លោក ហ៊ិន រតនា គ្រូបង្វឹកឆ្កែរបស់កម្ពុជា ល្បីលំដាប់ពិភពលោក បានសម្ដែងការព្រួយបារម្ភ ក្រោយពីក្រុមគ្រូពេទ្យថៃ ស្នើឲ្យគ្រួសារ រតនា សម្រេចចិត្តវះកាត់ឆ្អឹងខ្នងសារថ្មី ដែលអាចប្រឈមនឹងគ្រោះថ្នាក់ច្រើនដូចជា ខ្វិន ឬពិការ ជាដើម។ ការវះកាត់នេះនឹងចំណាយប្រាក់ខ្ទង់ជិត ១ម៉ឺនដុល្លារថែមទៀត ដោយមិនរាប់បញ្ចូលថ្លៃការព្យាបាលផ្សេងៗឡើយ។
លោក ហ៊ិន រតនា បានជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ២៥ ខែសីហា ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យថៃ កាលពីថ្ងៃទី ៣១ សីហា ២០១៨ កន្លងទៅ ដោយស្ថានភាពបានដឹងខ្លួនឡើងវិញហើយ ប៉ុន្ដែ បញ្ហាទឹកដក់នៅក្នុងខួរឆ្អឹងនៅតែជាបញ្ហាប្រឈម ដូច្នេះក្រុមគ្រូពេទ្យថៃ បានស្នើវះកាត់សារជាថ្មី ដោយបានកំណត់ថ្ងៃនៅសប្ដាហ៍ក្រោយនេះ។
លោក ខ្លេង សុខហ៊ ត្រូវជាបងថ្លៃលោករតនា បានប្រាប់ Sabay នៅមុននេះថា ក្រុមគ្រួសារមានការព្រួយបារម្ភចំពោះស្ថានភាព រតនា ម្ដងទៀត ព្រោះថា ការវះកាត់សារជាថ្មីនេះ អាចប៉ះពាល់ច្រើនដែរ ប្រសិនបើមិនជោគជ័យអាចគ្រោះថ្នាក់ដូចជា ខ្វិន ឬ ពិការ ព្រោះបញ្ហាឆ្អឹងខ្នង ប៉ះពាល់ធ្ងន់ធ្ងរដល់ប្រាសាទ។
លោកបន្ថែមថា ក្រោយពីពិនិត្យ MRI ចុងក្រោយក្រុមគ្រូពេទ្យជំនាញផ្នែកខួរក្បាល និងខួរឆ្អឹងខ្នងបានបញ្ជាក់ថា រតនាត្រូវចាំបាច់វះឆ្អឹងខ្នងម្តងទៀត ដើម្បីកុំឲ្យមេរោគទៅដល់ខួរក្បាល។
ចុចអាន៖ មកដឹងនីតិវិធី ចូលរួមមូលនិធិជួយព្យាបាលរតនា គ្រូបង្វឹកឆ្កែនៅខ្មែរ ល្បីលំដាប់អន្តរជាតិ
“ការប្រឈមសេដ្ឋកិច្ចចេះតែមានហើយប្អូន តែគ្រួសារក៏រអៀសចិត្តគេដែរ តែថ្លៃចំណាយវះកាត់សប្ដាហ៍ក្រោយនេះខ្ទង់ជិត១ម៉ឺនដុល្លារទៀត ហើយការព្យាបាលនៅប្រើរយៈពេលយូរអង្វែង។ ឥលូវអាណិតក្មេងៗ គ្នានៅតូចឪពុកឈឺ អត់មានអ្នកជំហររកប្រាក់ផ្គត់ផ្គង់គ្រួសារដូចមុនទេ"។ លោក ខ្លេង សុខហ៊ និយាយ។
លោក ហ៊ិន រតនា គឺជាកូនខ្មែរ-អាមេរិកកាំង ដែលបានកើតនៅប្រទេសកម្ពុជា បានធំឡើងហើយទទួលបានការអប់រំ និងការបណ្ដុះបណ្ដាលលើវិស័យបង្ហាត់សត្វសុនខ (ឆ្កែ) នៅលើទឹកដីសហរដ្ឋអាមេរិក ហើយជាបន្តបន្ទាប់ លោករតនា បានចូលកម្មវិធីពិសេសៗជាច្រើន រហូតល្បីល្បាញជាលក្ខណៈអន្តរជាតិលើការបង្ហាត់សុនខ។ បច្ចុប្បន្ននេះ លោករតនា មានកូនពីរនាក់ គឺប្រុស១ និងស្រី១។ កូនប្រុសរបស់គាត់មានអាយុ ២ឆ្នាំ និងកូនស្រីមានអាយុ ១ឆ្នាំ។
ប៉ុន្ដែជាអកុសល្យ កាលពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២ និង ៣០នាទី រសៀល លោក រតនាបានធ្វើដំណើរដោយម៉ូតូតាមបណ្ដោយផ្លូវ សហព័ន្ធរុស្សី ទិសដៅពីលិច ទៅកើត ក៏ត្រូវបានអ្នកបើកឡានភីកអាប់ ម៉ាក នីសាន់ (NISSAN) មួយបាំងកន្លះ ដោយដំបូងឡើយ បុកពីក្រោយបន្តិចបន្តួច ប៉ុន្តែមិនដឹងថាដោយសារតែចេតនាមនុស្សឃាត ឫក៏ចង់រត់គេចវេសពីកំហុស អ្នកបើកបរនោះ ក៏បើកទៅមុខរួចថយក្រោយមកកិនម្ដងទៀតពេញទំហឹង។
ភ្លាមៗនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាមិត្តភ័ក្ដិ បានចូលរួមបង្កើតមូលនិធិព្យាបាលរតនា ក្នុងនោះ ក្រុមហ៊ុន Sabay ក៏បានផ្ដួចផ្ដើមបង្កើតមូលនិធិព្យាបាលរតនា ដោយមានការគាំទ្រ ពីធនាគារព្រីនស៍ ដែលយុទ្ធនាការនេះ ផ្ដោតជាសំខាន់លើមហាជនចូលរួមបរិចាគផងដែរ។ មានន័យថា មហាជនទូទៅចូលរួម ១ដុល្លារ Sabay ចូល១ដុល្លារ និងធនាគារព្រីនស៍ ១ដុល្លារ ដោយយុទ្ធនាការរៃអង្គាសប្រាក់ជួយព្យាបាលរតនា ឲ្យបានគ្រប់ ១ម៉ឺន ៥ពាន់ដុល្លារ៕
សូមចូលរួមបរិច្ចាគជួយព្យាបាល លោករតនា តាមគណនី វីងខាងក្រោមនេះ