- 2018-10-05 06:36:12
- ព័ត៌មាន
ត្រាំ លក់មុខមិនស្ទើរ ក្រោយឡើងយន្តហោះទាំងក្រដាសអនាម័យជាប់ស្បែកជើង (មានវីដេអូ)
- 2018-10-05 06:36:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រាំ លក់មុខមិនស្ទើរ ក្រោយឡើងយន្តហោះទាំងក្រដាសអនាម័យជាប់ស្បែកជើង (មានវីដេអូ)
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរងនូវភាពអាម៉ាស់យ៉ាងខ្លាំងក្រោយពេលដែលឈានជើងឡើងយន្តហោះ Air Force One ទាំងក្រដាសអនាម័យជាប់ស្បែកជើងខាងឆ្វេង។
សកម្មភាពនេះ ត្រូវគេថតវីដេអូបានហើយចែកចាយពាសពេញបណ្ដាញសង្គម Twitter កាលពីល្ងាចថ្ងៃព្រហស្បតិ៍ហើយទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង។ លើសពីនេះទៀត វីដេអូនេះត្រូវបានចូលមើលរហូតដល់ជាង ១,៨លានដងទៀតផង។ ខណៈអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានសើចចំអកឲ្យប្រធានាធិបតីរូបនេះ ដោយឡែកអ្នកខ្លះសរសេរថាវាគ្រាន់តែជាក្រដាសធម្មតាប៉ុណ្ណោះ មិនមែនជាក្រដាសអនាម័យនោះទេ។
គួរឲ្យដឹងថា លោក ត្រាំបានឡើងយន្តហោះទៅកាន់ទីក្រុង Rochester រដ្ឋ Minnesota ដើម្បីថ្លែងសន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖