• 2018-10-16 04:11:21
  • ព័ត៌មាន

ចាប់ខ្លួននារីចិនស្រស់ស្អាតម្នាក់ ក្រោយលេងសើចពេលច្រៀងភ្លេងជាតិ (មានវីដេអូ)

  • 2018-10-16 04:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បី​នៅ​ក្នុង​បណ្ដាញ​សង្គម​ចិន Weibo ម្នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល ៥​ថ្ងៃ ក្រោយ​ពេល​ដែល​នាង​សម្ដែង​កាយវិការ​ប្រមាថ​ខណៈ​ពេល​កំពុង​ច្រៀង​ភ្លេង​ជាតិ។

យោង​តាម BBC ឲ្យ​ដឹង​ថា តារា​ក្នុង​បណ្ដាញ​សង្គម​រូប​នេះ មាន​ឈ្មោះ Yang Kaili អាយុ ២០ឆ្នាំ ដែល​មាន​អ្នក Follow គណនី​របស់​នាង​រាប់​លាន​នាក់។ នៅ​ក្នុង​វីដេអូ​មួយ នាង​បាន​ចេញ​មក​ច្រៀង​ភ្លេង​ជាតិ ដោយ​គ្រវែង​ដៃ​ចុះ​ឡើងៗ​ហាក់​ដូច​ជា​ការ​ប្រមាថ​មើល​ងាយ។ យោង​តាម​នាយកដ្ឋាន​នគរបាល​ក្រុង​សៀងហៃ ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា "តារា​រូប​នេះ បាន​ល្មើស​នឹង​ច្បាប់​ភ្លេង​ជាតិ​របស់​ចិន។ ភ្លេងជាតិ គឺ​ជា​អត្ដសញ្ញាណ​របស់​ប្រទេស ដូច្នេះ​ប្រជាជន​ទាំង​អស់ ត្រូវ​តែ​បង្ហាញ​ការ​គោរព និង​ការ​ពារ​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ភ្លេង​ជាតិ។”

គួរ​ឲ្យ​ដឹង​ថា ក្រោម​ច្បាប់​ភ្លេង​ជាតិ​ចិន​ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ​មុន ចែង​ថា​អ្នក​ដែល​ច្រៀង​ភ្លេង​ជាតិ​ដោយ​កាយវិការ​មិន​សមរម្យ ឬ​ដោយ​មិន​បង្ហាញ​ការ​គោរព ប្រឈម​មុខ​នឹង​ការ​ឃុំ​ខ្លួន​រហូត​ដល់​រយៈ​ពេល ១៥​ថ្ងៃ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី