• 2018-11-11 03:21:42
  • ព័ត៌មាន

ភ្នំពេញនឹងធ្វើម្ចាស់ផ្ទះទទួល ក្រុមអ្នកនិយាយភាសាបារាំងលំដាប់ពិភពលោកលើកដំបូងបង្អស់

  • 2018-11-11 03:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងថា រាជធានីភ្នំពេញ ត្រូវបាន​ជ្រើសរើសធ្វើជាម្ចាស់ផ្ទះ​ នៃកិច្ចប្រជុំសមាគមអន្ដរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង លើកទី៣៩ នៅឆ្នាំ២០១៩ ខាងមុខនេះ ហើយក៏ជាកិតិ្ដយស សម្រាប់ប្រជាជននៅរាជធានី​ភ្នំពេញ​ផងដែរ។

រូបតំណាង

ឯកឧត្តមបានបន្ដថា មហាសន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ អាន អ៊ីដាល ហ្គោ អភិបាល​ក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ឬហៅថា អង្គការហ្វ្រង់កូហ្វូនី និងរដ្ឋមន្ត្រី​ក្រសួង​កីឡាបារាំងផងដែរ។ កិច្ចប្រជុំនេះក៏បានដោយផ្តោតលើប្រធានបទ ដែលពាក់ពន្ធ័កីឡា​គឺកីឡាសុខភាព ឬបំពេញឱ្យគ្នា កីឡាការបង្កើតថ្មី និងការអភិវឌ្ឍមូលដ្ឋាន, ទីក្រុង និងព្រឹត្តិការណ៍កីឡាអន្តរជាតិខ្នាតធំ, តើជាហានិភ័យ ឬជាឱកាស កីឡា និងតម្លៃក្នុងទីក្រុងផងដែរ។

ឯកឧត្តមអភិបាលក៏បានលើកឡើងថា កម្ពុជាមានលទ្ធភាពពេញលេញចូលរួមពិភាក្សា និងផ្តល់យោបល់ ដើម្បីរៀបចំកសាងសេចក្តីព្រាងគោលនយោបាយ និងយន្តការនានាព្រមទាំងផែនការយុទ្ធ សាស្ត្រ៥ឆ្នាំ របស់សមាគមទុកជាប្រយោជន៍ដល់បុព្វហេតុ​នៃហ្វ្រង់កូហ្វូនី កិច្ចសហប្រតិបត្តិ​ការអន្តរជាតិ និងការរៀបចំបែបផែន អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ របស់បណ្តា​សមាជិក​សមាគមនាពេលអនាគតឱ្យដើរឆ្ពោះទៅរកវឌ្ឍនភាពលើគ្រប់វិស័យដោយចីរភាព។

គួរជម្រាបថា អង្គការ​ហ្វ្រង់កូហ្វូនី គឺ​ជា​ក្រុម​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​បាន​ក្លាយ​ជា​អង្គការ​ដ៏​ធំ​មួយ ថ្នាក់​ពិភពលោក និង​មាន​លក្ខន្តិកៈ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ ក្នុង​នោះ​ព្រះ​បាទ​សម្ដេច ​ព្រះ​នរោត្តម សីហនុ ជា​ស្ថាបនិក​មួយ​អង្គ​ដែរ​។

ចុចអានបន្ថែម - អង្គការលំដាប់ពិភពលោក នឹងយករូបសំណាកសម្ដេចតា ទៅតាំងនៅកន្លែងដ៏មហិមា

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម