• 2018-11-28 07:02:00
  • ព័ត៌មាន

ត្រៀម​កក្រើក​សាជាថ្មី! មហោស្រព​រូប​ថត​អង្គរ​ប្រចាំ​ឆ្នាំ «Angkor Photo Festival & Workshops» នឹង​មក​ដល់​ឆាប់​ៗ​នេះ

  • 2018-11-28 07:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ខែ​ធ្នូ​នេះ កម្មវិធី​មហោស្រព​រូបថត​អង្គរ​ប្រចាំ​ឆ្នាំ «Angkor Photo Festival & Workshops» នឹង​ត្រឡប់​មក​វិញ​សម្រាប់​ឆ្នាំ​ទី១៤ នៅ​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប ដើម្បី​បង្ហាញ​ពី​សមត្ថភាព​អ្នក​ថត​រូប​ជាង ១០០នាក់​មក​ពី ៤០ប្រទេស។ មិន​ថា​អ្នក​ជា​អ្នក​ថត​រូប ឬ​ស្រលាញ់​ការ​ថត​រូប​នោះ​ទេ កម្មវិធី​ទាំង​មូល ​គឺ​ឥតគិតថ្លៃ និង​បើក​ចំហ​សម្រាប់​ឲ្យ​ចូល​រួម​ទាំង​អស់​គ្នា​តែម្ដង។

មហោស្រព​រូបថត​អង្គរ​ប្រចាំ​ឆ្នាំ ដែល​ជា​កម្មវិធី​ថត​រូប​អន្តរជាតិ​មាន​ដំណើរការ​យូរ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​នេះ មាន​លក្ខណៈ​ពិសេស​តែ​មួយ​គត់​នៅ​ក្នុង​បេសកកម្ម​របស់​ខ្លួន ដើម្បី​គាំទ្រ និង​បង្ហាញ​ពី​ទេពកោសល្យ​រូប​ថត​អាស៊ី ហើយ​ជា​ការ​ជួប​ជុំ​ប្រចាំ​ឆ្នាំ​ទៀត​ផង។

កម្មវិធី​នេះ​ចាប់ផ្ដើម​ជាមួយ​នឹង​សិក្ខាសាលា​ ដែល​មាន​ជំនាញ​វិជ្ជាជីវៈ សម្រាប់​អ្នក​ថត​រូប​អាស៊ី​ចំនួន ៣០រូប ដែល​ក្នុង​នោះ​មាន ៣រូប​មក​ពី​ប្រទេស​កម្ពុជា។ អ្នក​ថត​រូប​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ និង​ទេពកោសល្យ​លេចធ្លោ ល្បីល្បាញ​លើ​ពិភព​លោក​ទាំង​នោះ នឹង​បង្កើត Photo Story មួយ នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​នឹង​ត្រូវ​យក​ទៅ​បង្ហាញ​នៅ​រាត្រី​បិទ​កម្មវិធី។

ប៉ុន្មាន​ឆ្នាំ​មក​នេះ ការងារ​ជា​ច្រើន​ដែល​ផលិត​ដោយ​អ្នក​ចូល​រួម​បាន​រីក​ធំ​យ៉ាង​ឆាប់រហ័ស ចាប់​ពី​ការងារ​បែប Documentary រហូតដល់ Personal Explorations និង​ទម្រង់​ថ្មី​នៃ​ការ​និទានរឿង (Storytelling) ដែល​ប្រកប​ដោយ​ការ​ច្នៃប្រឌិត។ គម្រោង​របស់​ពួកគេ​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​ខេត្ត​សៀមរាប តាម​របៀប​ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន។

កម្មវិធី​ពិព័រណ៍​សាធារណៈ​នឹង​ចាប់ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ២០៨។ ជាមួយ​នឹង​ការ​តាំង​ពិព័រណ៍​នៅ​មាត់​ទន្លេ​សៀមរាប និង​ទីតាំង​ដទៃ​ទៀត ដោយ​អ្នក​អាច​ចំណាយ​ពេល​ខ្លះ​ដើម្បី​រីករាយ​នឹង​ទេសភាព​មាត់ទន្លេ និង​មើល​ពី​ស្នាដៃ​ផ្សេងៗ។ ជា​មួយ​គ្នា​នេះ សូម​កុំ​ខកខាន​ការ​តាំង​ពិព័រណ៍​ចល័ត ដែល​នឹង​ធ្វើ​ដំណើរ​ជុំវិញ​ខេត្ត​សៀមរាប​តាម​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ផង​ដែរ។

ការ​តាំង​ពិព័រណ៍ (គ្រប់​កម្មវិធី​ទាំង​អស់​សុទ្ធតែ​បើក​ឲ្យ​គ្រប់គ្នា​ចូល​ដោយ​ឥតគិតថ្លៃ)

  • “Dalit, a Quest for Dignity” by Nepal Picture Library (Venue: Riverside)

  • ”The Golden City of Boten” by Ore Huiying (Venue: Riverside)

  • “The Architect’s Brother” by Shana & Robert Parkeharrison (Venue: One Eleven Gallery)

  • “What Has Happened Here” by Choun Sopheaph for Meta House (Venue: Cambodia Living Arts Heritage Hub, Wat Bo Pagoda)

  • “2018 World Press Photo Exhibition” (Venue: Mirage Contemporary Art Space and Cafe, Koulen Hotel)

  • “Dancing in Site II” by Sharon May (Mobile tuk-tuk exhibition)

កម្មវិធី​ចាក់​បញ្ចាំង​ស្នាដៃ​នា​ពេល​ល្ងាច

  • ១៤ ធ្នូ ៖ “Growing with Photography” Curated by Françoise Callier (Belgium) (Venue: Khema)

  • ១៥ ធ្នូ ៖ “Contemporary Chinese Photography” Curated by Wang Xi (China) (Venue: Bambu Stage)

  • ១៦ ធ្នូ ៖ Children’s Day (Venue: Cambodia Living Arts Heritage Hub, Wat Bo Pagoda)

  • ១៧ ធ្នូ ៖ “Revival” Curated by Kim Hak and Sophal Neak (Venue: Bambu Stage)

  • ១៨ ធ្នូ ៖ “14th Angkor Photo Workshops Showcase” (Venue: My Cargo)

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី