- 2018-12-10 03:32:47
- ព័ត៌មាន
សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ៩នាក់ ពាក់ព័ន្ធករណីចែកចាយរូបភាព និងសម្ភារៈអាសអាភាសកុមារ
- 2018-12-10 03:32:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ៩នាក់ ពាក់ព័ន្ធករណីចែកចាយរូបភាព និងសម្ភារៈអាសអាភាសកុមារ
ចន្លោះមិនឃើញ
ជនជាតិចិនចំនួន៩នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយរូបភាពនិងសម្ភារៈអាសអាភាសនៃកុមារ តាមប្រព័ន្ធអ៊ីនធើណិត។ នេះជាចំណងជើងធំៗ នៅលើគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី ០៩ ខែធ្នូ ម្សិលមិញ។ គេហទំព័រដដែលបានរាយការណ៍ថា កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ-សង្កាត់ ស្លក្រាម ដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាបករណីចែកចាយរូបភាពនិងសម្ភារៈអាសអាភាសនៃកុមារ (តាមប្រព័ន្ធអ៊ីនធឺណិត) នៅក្នុងទីតាំងចំនួន ០៣ទីតាំងផ្សេងគ្នាឃាត់ខ្លួនជនជាតិចិន៩នាក់។
ទីតាំងទី៖
១- ផ្ទះលេខ E២១ បុរីអាក់ខេត ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ដោយឃាត់ខ្លួនមនុស្ស០១នាក់ រួមនឹងវត្ថុតាងមួយចំនួន។
២- ផ្ទះវីឡាជួល ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ឃាត់ខ្លួនមនុស្ស ០៥នាក់ រួមនឹងវត្ថុតាងមួយចំនួន។
៣- បន្ទប់លេខ៣០៥ ផ្ទះសំណាក់មហាមាន ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្ត សៀមរាប ឃាត់ខ្លួនមនុស្ស០៣នាក់ រួមនឹងវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង ០៩នាក់ ត្រូវបានលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការបន្តតាមនីតិវិធី៕