• 2018-12-22 10:27:14
  • ព័ត៌មាន

ចាប់​ខ្លូន​ជន​សង្ស័យ​២​នាក់​ បង្ហោះ​ដ្រូន​ឆាឆៅ​ជើង​យន្តហោះ​ជិត​១០០០ ​ត្រូវ​លុប​ចោល

  • 2018-12-22 10:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​២​នាក់ ​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​សកម្មភាព​បង្ហោះ​ដ្រូន​ដោយ​ចេតនា​គម្រាម​កំហែង​សន្តិសុខ​នៅ​អាកាសយានដ្ឋាន​ហ្គាតវីក (Gatwick) ទីក្រុង​ឡុង។ នេះ​បើ​តាម Dailymail ចុះ​ផ្សាយ​ថ្ងៃ​នេះ។

ជន​សង្ស័យ​ទាំង​​២​នាក់​នេះ​បាន​ព្យាយាម​បង្ហោះ​ដ្រូន​យ៉ាង​ហោច​ណាស់​៥០​លើក​​គិត​ចាប់​តាំង​ពី​ថ្ងៃ​ពុធ​​មក ហើយ​ការ​បង្ហោះ​​ធ្វើ​ឡើង​​សឹង​តែ​រៀងរាល់​ម៉ោង​ពិសេស​​នៅ​ពេល​ល្ងាច​និង​ទាប​ភ្លឺ​នៅ​ពេល​ដែល​ជើង​យន្តហោះ​មមាញឹក​ខ្លាំង។ ប្រភព​ខាង​លើ​បន្ត។

​ជើង​យន្តហោះ​ជិត ១ ០០០ ត្រូវ​បាន​លុប​ចោល​និង​បង្វែរ​ទិស​ ដោយសារ​តែ​មិន​អាច​ចុះ​ចត​ និង ហោះ​ហើរ នៅ​ប្រលានយន្តហោះ​ដែល​មាន​ដ្រូន​ហោះ​ឆ្វែលឆ្វាត់​ចាំ​រំខាន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដំណើរ​ជាង​ ១៤០ ០០០ នាក់។ នេះ​បើ​តាម​អ្នក​នាំពាក្យ​មន្ត្រី​របស់​ប្រលានយន្តហោះ។

ជន​សង្ស័យ​២​នាក់ បុរស​ម្នាក់និង​ស្រ្តី​ម្នាក់​មិន​ទាន់​ត្រូវ​បាន​បង្ហើប​ពី​អត្តសញ្ញាណ​នៅ​ឡើយ។ ប៉ុន្តែ​​ប៉ូលីស​​បាន​តាម​ប្រមាញ់​រយៈ​ពេល​៣​ថ្ងៃ​មក​ហើយ មុន​ឈាន​ដល់​ការ​ចាប់​ខ្លួន​អ្នក​ទាំង​២​នេះ​​​បន្ទាប់​ពី​ម៉ោង​១០​យប់​មិញ (ម៉ោង​នៅ​អង់គ្លេស) នៅ​ពេល​ដែល​ពួកគេ​ប្រុង​ធ្វើ​សកម្មភាព​សាជាថ្មី។

ក្រោយ​ការ​បង្ក្រាប​បទល្មើស Gatwick ដែល​ជា​ប្រលានយន្តហោះ​ធំ​លំដាប់​ទី​២​នៅ​អង់គ្លេស​បាន​បើក​ដំណើរ​ការ​ឡើង​វិញ រីឯ អ្នក​ដំណើរ​ដែល​ជាប់​ក្នុង​ប្រលាន​អស់​រយៈពេល​៣​ថ្ងៃ​មក​ហើយ​ក៏​អាច​ធ្វើ​ដំណើរ​កំសាន្ត​នៅ​ថ្ងៃ​បុណ្យ​ណូអែល និង ឆ្លង​ឆ្នាំ​បាន​​ឡើង​វិញ​ដែរ៕

រ៉ាដា​បង្ហាញ​ថា​យន្តហោះ​បាន​បោះបង់​ប្រលាន Gatwick ដោយសារ​ការ​រំខាន​ដោយ​ដ្រូន

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទថ្មី