• 2018-12-26 02:56:38
  • ជំនឿ

កូនភ្លោះប្រុសស្រីថៃ អាយុ៦ឆ្នាំ រៀបការជាមួយគ្នា ព្រោះឪពុកម្តាយជឿលើជំនឿមួយ (មានវីដេអូ)

  • 2018-12-26 02:56:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ភ្លោះ​ប្រុស​ស្រី​ជនជាតិ​ថៃ​មួយ​គូ បាន​រៀបការ​ជាមួយ​គ្នា​ទាំង​វ័យ​ក្មេង​បំផុត ដោយ​សារ​តែ​ឪពុក​ម្ដាយ​របស់​ពួកគេ​ជឿជាក់​ថា ពួកគេ​គឺ​ជា​គូ​ស្នេហ៍​ពី​អតីតជាតិ។

ក្មេង​ប្រុស​ស្រី​អាយុ ៦ឆ្នាំ​ខាង​លើ​មាន​ឈ្មោះ​ថា Guitar និង Kiwi បាន​កើត​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ២០១២។ ឪពុកម្ដាយ​របស់​ពួកគេ​បាន​ជឿ​លើ​ជំនឿ​មួយ​ថា កូន​ភ្លោះ​ប្រុស​ស្រី​ដែល​បាន​កើត​មក​ជា​មួយ​គ្នា គឺ​មាន​កម្ម​ស្នេហ៍​ពី​អតីតជាតិ ហើយ​បំណុល​ស្នេហ៍​មិន​ទាន់​ដោះស្រាយ​រួច។

ឪពុកម្ដាយ​របស់ Guitar និង Kiwi បាន​និយាយ​ថា លុះត្រាតែ​ពួកគេ​រៀបការ​ជាមួយ​គ្នា​ឲ្យ​បាន​ឆាប់ នៅ​ពេល​ពួកគេ​ធំ​ដឹង​ក្ដី​បន្តិច បើមិនដូច្នោះទេ ពួកគេ​នឹង​ជួប​សំណាង​អាក្រក់​នា​ថ្ងៃ​មុខ។

គួរ​បញ្ជាក់​ថា ពិធី​មង្គលការ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​បុរស​ជា​ឪពុក​ឈ្មោះ Amornsan Sunthorn Malirat អាយុ៣១ឆ្នាំ និង ស្ត្រី​ជា​ម្ដាយ ឈ្មោះ Phacharaporn អាយុ៣០ឆ្នាំ ដោយ​ចំណាយ​អស់​លុយ​រាប់​ពាន់​ដុល្លារ នៅ​ខេត្ត Samut Prakan ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ច័ន្ទ ទី២៤ ខែ​ធ្នូ ឆ្នាំ២០១៨ កន្លង​ទៅ​នេះ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី