• 2019-01-18 07:04:13
  • ព័ត៌មាន

មិនធ្លាប់មានជាង ៧ទសវត្ស! អាកាសធាតុក្ដៅខ្លាំងនៅអូស្ត្រាលី ដល់ថ្នាក់រលាយកៅស៊ូនៅតាមផ្លូវ

  • 2019-01-18 07:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​អូស្ត្រាលី​កំពុង​រង​ផល​ប៉ះពាល់​ពី​រលក​កម្ដៅ​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី ២​មក បណ្ដាល​ឲ្យ​អាកាស​ធាតុ​ឡើង​ដល់ ៥០​អង្សា​សេ។

អាកាស​ធាតុ​ដ៏​អាក្រក់​នេះ ចាប់​ផ្ដើម​កើត​ឡើង​នៅ​ឆ្នេរ​ភាគ​ខាង​កើត​ប្រទេស​តាំង​ពី​ថ្ងៃ​អង្គារ​មក ជាមួយ​អាកាស​ធាតុ​នៅ​រដ្ឋ New South Wales លើស​៤១​អង្សា​ស្ទើរ​ពេញ​មួយ​សប្ដាហ៍។ អ្វី​ដែល​កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត ផ្លូវ​ហាយវ៉េ Okley ជិត​ទីក្រុង Wauchope បាន​ចាប់​ផ្ដើម​រលាយ​កៅស៊ូ​ក្រាល​ថ្នល់​ដោយ​សារ​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ពេក។ យ៉ាង​ណា​មិញ អាជ្ញាធរ​ឲ្យ​ដឹង​ថា​ពួកគេ​នឹង​ប្រើប្រាស់​ទឹក​​ស្រោច​ថ្នល់​ដើម្បី​កាត់​បន្ថយ​កម្ដៅ​នៅ​តាម​ដង​ផ្លូវ ប៉ុន្តែ​ទឹក​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ខ្វះ​ខាត​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​ក្នុង​ប្រទេស។

ក្រៅ​ពី​ធ្វើ​ឲ្យ​កៅស៊ូ​ក្រាល​ថ្នល់​រលាយ អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ក៏​បាន​ធ្វើ​ឲ្យ​កន្លែង​ក្មេង​លេង​មាន​គ្រោះ​ថ្នាក់​ផង​ដែរ ដោយ​សារ​តែ​ឧបករណ៍​ទាំង​នោះ​ស្រូប​យក​កម្ដៅ​ព្រះ​អាទិត្យ​ខ្លាំង​ដែល​អាច​បណ្ដាល​ឲ្យ​ក្មេង​រលាក​ស្បែក​ធ្ងន់ធ្ងរ៕

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី