• 2019-01-21 04:02:56
  • ជំនឿ

ដឹងមុនក៏ល្អ! ឆ្នាំទាំង៥ជើងលេខខ្ពស់ផុតគេ រកស៊ី និងការងារកាន់តែចម្រើន

  • 2019-01-21 04:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​ក្បួន​តម្រា​​ហុងស៊ុយ​របស់​​ជន​ជាតិ​ចិន​ បាន​មើល​ឃើញ​អំពី​ឆ្នាំ​ចំនួន​ ៥​មាន​រាសី​ខ្ពស់​ត្រដែត​សម្រាប់​ឆ្នាំ​ ២០១៩​នេះ គឺ​ឆ្នាំខាល ល្អ​ជាង​គេ ឆ្នាំថោះ មមី មមែ និង​ច ល្អ​គួរ​សម ហើយ​ទិស​ដែល​​​ល្អ​បំផុត​សម្រាប់​ឆ្នាំ​នេះ​គឺ​ ទិស​ជើង​ និង​ត្បូង​។ ​បន្ថែម​ពី​នេះ​គ្រូ​ហោរា​ចិនសែ​ លោក​តា​ ចាំង ហាំង ឡុង ​បាន​ណែនាំ អ្នក​កើត​ឆ្នាំ​ច គួរ​ប្រុង​ប្រយ័ត្ន​សិន ព្រោះ​នៅ​ឆ្នាំ​ឆុង រង់​ចាំ​ដល់​ផុត​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ទី​០៤ ខែ​កុម្ភះ​ ឆ្នាំ២០១៩។

ដោយ​ឡែក​ដើម្បី​​រកស៊ី​កាក់​កប​ និង​ការងារ​រុងរឿង​ លោក​គ្រូ​ហោរា បាន​លើក​ឡើង​ពី​ធាតុ​ទាំង៥ គួរ​ចំណាំ​ដូច​ក្រោម៖​​​​​​​​​​​​​​​

  • បើធាតុមាស រកស៊ីល្អ​គឺ ទឹក និងដី
  • បើធាតុឈើ រកស៊ីល្អគឺ ទឹក និងភ្លើង
  • បើ​ធាតុដី រកស៊ីល្អគឺ​ មាស និងភ្លើង
  • បើធាតុ​ទឹក រកស៊ីល្អ​គឺ មាស និងឈើ
  • បើធាតុភ្លើង​ រកស៊ីល្អ​គឺ ឈើ និងដី។​

ដោយឡែក​ការងារ​រុង​រឿង​ មើលលើ​និស្ស័យ និង​ភាព​វ័យ​ឆ្លាត​​របស់​ខ្លួន។

សូម​ទស្សនា​វីដេអូ​លម្អិត​ខាងក្រោម​នេះ​៖ ​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម