• 2019-01-29 04:00:00
  • ព័ត៌មាន

ហ៊ានថា ហ៊ានធ្វើ! ទីបំផុត រដ្ឋមន្រ្តីស៊ុន ចាន់ថុល ដកមន្រ្តីថ្លឹងឡាន៣នាក់ ទុកជាការព្រមាន

  • 2019-01-29 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​អនុសាសន៍​កន្លង​មក​ធ្លាប់​បាន​បញ្ជាក់ នៅ​ទីបំផុត ឯកឧត្ដម​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដក​មន្ត្រី​ថ្លឹង​ជញ្ជីង ៣​រូប​ចេញ ទុក​ជា​ការ​ព្រមាន​ ក្រោយ​រក​ឃើញ​កំហុស​មួយ​នេះ។

ការ​ដក​នេះ គឺ​ធ្វើឡើង​ជា​លើក​ទី១ ក្រោយ​រក​ឃើញ​ថា​មន្ត្រី​ទាំង​៣​រូប​នោះ បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ។ នៅ​ក្នុង​បញ្ចប់​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​គម្រោង ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ កាលពីម្សិលមិញនេះ ឯកឧត្ដម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់​ថា ឯកឧត្ដម​​បាន​ចុះហត្ថលេខា​ដក​មន្ត្រី​ជញ្ជីង​ចំនួន​៣​នាក់ (កន្លែង​ថ្លឹង​រថយន្ដ) ក្នុង​នោះ ក៏​មាន​មន្ត្រី​ជញ្ជីង នៅ​ខេត្ត​ស្ទឹងត្រែង​ផងដែរ។

លោក​បញ្ជាក់​ថា “រឿង​ជញ្ជីង​នេះ គឺ​ថា​រឿង​ឈឺ​ក្បាល ធ្វើ​ឲ្យ​មុខ​មាត់​ប្រទេស​ជាតិ រាជរដ្ឋាភិបាល​ក៏​មិន​ល្អ​ដែរ។ ដោយសារ​តែ​កន្លែង​ជញ្ជីង​យើង​មាន​បញ្ហា ខ្ញុំ​ទើប​ចុះ​ហត្ថលេខា ដូរ​ប្រធាន​ជញ្ជីង​៣​កន្លែង​ចេញ​សិន”។

រដ្ឋមន្ត្រី​បន្ត​ថា នេះ​គឺ​ជា​ដំណាក់កាល​ទី១ ដូរ​មន្ត្រី​ជញ្ជីង​ពុករលួយ​៣នាក់ ដើម្បី​ទុក​ជា​ការ​ព្រមាន ចំពោះ​មន្ត្រី​ពុករលួយ​ផ្សេងទៀត ដែល​មិន​ទាន់​ចាត់ការ ។ លោក​ថា ក្រសួង​នឹង​មាន​គម្រោង​ដូរ​ជា​បន្តបន្ទាប់​ទៀត។

សូម​បញ្ជាក់​ថា ឯកឧត្ដម​ ស៊ុន ចាន់ថុល បាន​បន្ថែម​ថា ក្រសួង​នឹង​មាន​វិធាន​ក្ដៅៗ ដើម្បី​ដក​មន្ត្រី​ជញ្ជីង​ខូច​ទាំង​ឡាយ​ចេញ​ឲ្យ​អស់ ហើយ​លោក ក៏​អំពាវនាវ​មន្ត្រី​ជញ្ជីង​ទាំងអស់ ត្រូវ​ធ្វើការ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស រថយន្ត​ត្រូវ​ថ្លឹង​ឲ្យ​បាន​ពិត​ប្រាកដ មិន​អាច​ឲ្យ​រថយន្ត ឆ្លងកាត់​ដោយ​មិន​ថ្លឹង​នោះ​ទេ។

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់
អត្ថបទថ្មី