• 2019-01-30 04:13:03
  • ព័ត៌មាន

ចាប់ខ្លួនវិស្វករ ៥នាក់ ក្រោយបាក់ទំនប់យ៉ាងសាហាវនៅប្រេស៊ីល

  • 2019-01-30 04:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស្វករ​ចំនួន ៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​ប្រេស៊ីល​កាល​ពី​ថ្ងៃ​អង្គារ​ទី ២៩ ខែ​មករា​នេះ ក្រោយ​ការ​ស៊ើប​អង្កេត​ជុំវិញ​ការ​បាក់​ទំនប់​កាល​ពី​សប្ដាហ៍​មុន។

ក្នុង​ចំណោម​វិស្វករ​ទាំង ៥​នាក់ មាន​៣​នាក់​កំពុង​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន Vale ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​អណ្ដូង​រ៉ែ ហើយ​ពួកគេ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​ការ​ដំណើរ​ការ​ទាំង​ស្រុង។ វិស្វករ​ទាំង ៥​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ទីក្រុង Belo Horizonte ដែល​នៅ​ជិត​មូលដ្ឋាន​របស់​ក្រុមហ៊ុន Vale ផងដែរ។ ចំណែក​ឯ​វិស្វករ​ពីរ​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ទីក្រុង Sao Paulo។ ឥឡូវ​នេះ​ពួកគេ កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ឃាំង​ដែល​អាច​មាន​រយៈ​ពេល​រហូត​ដល់ ៣០​ថ្ងៃ​ដើម្បី​សាក​សួរ​ដោយ​ព្រះរាជ​អាជ្ញា។

គួរ​ឲ្យ​ដឹង​ថា ហេតុការណ៍​បាក់​ទំនប់​ដ៏​អាក្រក់​មួយ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច ៦៥​នាក់ ខណៈ ២៧៩​នាក់​ផ្សេង​ទៀត​បាត់​ខ្លួន ដែល​គេ​សន្និដ្ឋាន​ថា​អាច​នឹង​ស្លាប់។ ចំណែក​ឯ​វិស្វករ​ទាំង ៥​នាក់ គឺ​មាន​ទំនួល​ខុសត្រូវ​សម្រាប់​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ចុងក្រោយ​បង្អស់​មុន​ហេតុ​ការណ៍​ដ៏​អាក្រក់​នេះ​កើត​ឡើង៕

ចុចអាន ៖

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី