• 2019-03-07 06:16:05
  • សុខភាព

ប្រយ័ត្នស្ដាយក្រោយ បើ​ទៅ Couple Run ភ្លេច​ត្រៀមខ្លួន​ជាមួយ​រឿង​ទាំងអស់​នេះ

  • 2019-03-07 06:16:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​តែ​ ១​ថ្ងៃ​ទៀត​ទេ កម្មវិធី​រត់​ជា​គូ​ធំ​បំផុត​ដែល​រៀប​ចំ ដោយ Ice-Watch សហការ​ជាមួយ​ផ្សារ​ទំនើប Aeon2។​ ជាមួយ​គ្នា​នេះ​សម្រាប់​អ្នក​ដែល​សំបុត្រ​ និង​មិន​ទាន់​មាន​ឆាប់​ស្រូត​រួសរាន់​ណា​ ព្រោះ​មួយឆ្នាំ​មាន​ម្តង​មិន​ងាយ​ បាន​រត់​ក្បែរ​មនុស្ស​សំណព្វ មិត្ត​ភក្តិ នោះ​ទេ។ យ៉ាង​ណា​មិញ​​ដើម្បី​ជៀស​វាង​​មាន​បញ្ហាផ្សេងៗនៅកម្មវិធីផ្ទាល់ អ៊ីចឹង​ថ្ងៃ​នេះ​មក​ដឹង​ពី​ចំណុ​ចការពារមួយ​ចំនួន​ងាយៗ ដើម្បី​សប្បាយ​នៅ​ថ្ងៃ​រត់​ស្អែក​ទាំង​អស់គ្នាដូច​ខាង​ក្រោម​៖

១. សម្ភារៈ​ដែល​អាច​ការពារ​ទឹក

ដោយសារ Couple Run ឆ្នាំ​នេះ​បានត្រៀម​ខ្លួន​រួចរាល់​ជាមួយ​ការលេងទឹក​ទាំង​ពេល​រត់​និង EDM concert ។ ដូច​នេះ​អ្នកចូលរួម​ គួរ​ត្រៀ​ម​កាបូប​ដែល​អាច​ការពារ​ទឹក​បាន​សម្រាប់​ដាក់​ទូរ​សព្ទ​ដៃ និង កាបូប​លុយ ជៀសវាង​ការខូចខាត ។

២. ត្រៀម​ចិត្តកាន់​ដៃ​រត់​ជាមួយ អ្នក​ដែល​អ្នក​មិន​ធ្លាប់​ស្គាល់

ប្រសិនបើ​អ្នក​ទៅ​ចូលរួម​ម្នាក់​ឯង នោះ​កម្មវិធី​នឹង​ស្វែង​រក​ដៃគូ​ម្នាក់​ដើម្បី​អ្នក ព្រោះថា​ច្បាប់ Couple Run គឺ​ត្រូវ​រត់​ចងដៃ​គ្នា ។ ដូច​នេះ​ត្រូវ​ត្រៀម​ខ្លួន​ក្នុង​ការ​ស្គាល់​មិត្តភក្ដិ​ថ្មីៗ ។

៣. ការពារ​ទ្រ​ព្យ​សម្បត្តិ​ខ្លួន​ឯង

ដោយសារ​អ្នកចូលរួម​ច្រើន ដូច​នេះ​អ្នក​ទាំងអស់គ្នា​ចាំបាច់​ប្រុង​ប្រ​យ​ត្ន័​ស្មារតី ក្នុង​ការថែទាំ​សម្ភា​រះ​ផ្ទាល់ខ្លួន ជៀសវាង​ការបាត់បង់ ។

៤. ទិញ នាឡិកា Brand ប​ញ្ចុះ​តម្លៃ

ច្បាស់​ណាស់​ព្រោះ​Couple Run ត្រូវបាន​រៀបចំឡើង ដោយ​ម៉ាក​នាឡិកា​ដៃ Ice-Watch ដូច​នេះ Ice-Watch ក៏​មិន​ទុកឱ្យ​អ្នកចូលរួម​ដែល​គាំទ្រ​ម៉ាក​របស់​ខ្លួន​ខុស​បំណង​ដែល ការ​ប​ញ្ចុះ​អាចនឹង​ខ្ពស់ជាង​កា​រំ​ពឹង​ទុក រហូតដល់ ៤០%​។

ដូច​នេះ​កុំ​រំលង​ឱ្យ​សោះ សម្រាប់​អ្នក​ចូល​រួម​កម្មវិធី ។ យ៉ាងណា​មិញ ផលិតផល​ដែល​ក្រុម​ហ៊ុន​ផ្សេងៗ Sponsor ក៏​នឹង​មាន​ការ​ប​ញ្ចុះ​តម្លៃ​ខ្ពស់​ដូចគ្នា អ៊ីចឹង​ត្រៀមខ្លួ​នទិ​ញ​ទាំងអស់គ្នា ។ Couple Run Season 4 នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ៨ មិនា ២០១៩ នៅ​ផ្សា​ទំនើប Aeon Mall Sensok City វេលា​ម៉ោង ៣ រសៀល រហូតដល់​ម៉ោង ៩យ​ប់ ។ ទំនាក់ទំនង​ទិ​ញ​សំ​បុត្រ 010 85 1000​ ៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទពេញនិយម