• 2019-03-18 02:16:11
  • ព័ត៌មាន

ក្រុងមួយនៅអាមេរិក ក្លាយជាទីក្រុងដំបូងបង្អស់ហាមឃាត់ការលក់ដបប្លាស្ទិក

  • 2019-03-18 02:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​សំណល់​ប្លាស្ទិក គឺ​ជា​ការ​បំពុល​និង​បញ្ហា​ចម្បង​សម្រាប់​បរិស្ថាន ទីក្រុង San Francisco នៃ​សហរដ្ឋអាមេរិក​បាន​ក្លាយ​ជា​ទីក្រុង​ដំបូង​បង្អស់​ដែល​ហាម​ឃាត់​ការ​លក់​ដប​ប្លាស្ទិក​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

រដ្ឋាភិបាល​ទីក្រុង San Francisco បាន​ចាប់​ផ្ដើម​បដិវត្ដ​នេះ​ហើយ​ក្លាយ​ជា​ទីក្រុង​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក។ នេះគឺជាការចាប់ផ្តើមនៃចលនាជាដែលនឹងកាត់បន្ថយបរិមាណសំណល់ប្លាស្ទិកជារៀងរាល់ឆ្នាំ។ ក្នុង​អំឡុង​រយៈ​ពេល ៤​ឆ្នាំ​មុន ការ​ហាម​ឃាត់​នេះ ត្រូវ​បាន​គ្រោង​និង​ស្នើ​សុំ​ដោយ​យុទ្ធនាការ Think Outside the Bottle ដែល​ជំរុញ​ឲ្យ​មាន​ការ​រឹត​បន្ដឹង​ការ​លក់​ផលិតផល​ប៉ះ​ពាល់​ដល់​បរិស្ថាន។ លើស​ពី​នេះ​ទៀត ការផាកពិន័យសម្រាប់​អ្នក​ល្មើស​នឹង​ការហាមឃាត់នេះអាច​ឈាន​ដល់ ១ ០០០ ដុល្លារ ហេតុ​ដូច្នេះ​ហើយ វា​ជំរុញ​ឲ្យ​ប្រជាជន​ទិញ​ដប​ទឹក​ដែល​អាច​ប្រើប្រាស់​ឡើង​វិញ​បាន​ជា​ជាង​ដប​ប្លាស្ទិក។

គួរ​ឲ្យ​ដឹង​ថា សំណល់​ប្លាស្ទិក​ត្រូវ​បាន​ចោល​ប្រមាណ​ជា ៣០០​លាន​តោន​ជា​រៀង​រាល់​ឆ្នាំ ហើយ ៥០%​នៃ​សំណល់​ទាំង​នោះ​ត្រូវ​បាន​ចោល​ក្រោយ​ពេល​ប្រើប្រាស់​ម្ដង​ប៉ុណ្ណោះ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន និង​បណ្ដាល​ឲ្យ​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​ចាប់​ផ្ដើម​គិត​គូរ​ដោះ​ស្រាយ​បញ្ហា​នេះ​ជៀសវាង​ការ​បំពុល​បរិស្ថាន​កាន់​តែ​ធ្ងន់ធ្ងរ៕

ប្រភព៖ LiveScience ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី