• 2019-03-27 03:44:39
  • សុខភាព

តេស្ត​ឈាម៖ ប្រុសៗ​រួម​ភេទ​​ញឹក​ញាប់​អាច​ជៀស​ផុត​ពី​ជំងឺ​បេះដូង​បានច្រើន​ជាង​អ្នក​អត់

  • 2019-03-27 03:44:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​ថ្មី​មួយ​របស់​ទស្សនាវដ្ដី​​វេជ្ជសាស្ត្រ​​ផ្លូវ​ភេទ​បាន​រក​ឃើញ​ថា ការ​រួម​ភេទ​​ញឹក​ញាប់​អាច​ជួយ​ឱ្យ​បុរស​មាន​សុខភាព​ល្អ​​ជាង​មុន។ នៅ​ក្នុង​ការ​សិក្សា​នេះ អ្នក​ស្រាវ​ជ្រាវ​បាន​សួរ​ទៅ​កាន់​បុរស​២ ២៦៧​នាក់​ថា​តើ​ពួក​គេ​រួម​ភេទ​ញឹក​ញាប់​ប៉ុន​ណា ហើយ​បាន​យក​គំរូ​ឈាម​របស់​អ្នក​ទាំង​នោះ​ទៅ​ពិនិត្យ។

ចុចអាន៖ រួម​ភេទ​ពេល​ព្រឹក​ព្រលឹម ផ្ដល់​អត្ថប្រយោជន៍​សន្ធឹកសន្ធាប់ ទាំង​សុខ​ភាព និង​សម្ពន្ធភាព

ក្រោយ​ការ​ពិនិត្យ​បាន​រក​ឃើញ​ថា អ្នក​ដែល​ប្រាប់​ថា​រួម​ភេទ​​យូរ​ៗ​ម្ដង ពោល​គឺ​​អាច​តិច​ជាង​១​ដង​ក្នុង​មួយ​ខែ​មាន​ឱកាស​កើន​ឡើង​ជាតិ​គីមី​មួយ​ប្រភេទ​ឈ្មោះ​ថា Homocysteine (ជា​ប្រភេទ​អាមីណូ​អាស៊ីត​ក្នុង​រាងកាយ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព) ច្រើន​ជាង​អ្នក​រួម​ភេទ​ញឹក​ញាប់​ ឬ​ហោច​ណាស់​២​ដង​ក្នុង​មួយ​សប្ដាហ៍។

ចំណុច​នេះ​មាន​សារសំខាន់​ណាស់ ដោយ​សារ​តែ​កាល​ណា​កម្រិត​អាមីណូ​អាស៊ីត​ Homocysteine ឡើង​ខ្ពស់​​ វា​អាច​ឈាន​ទៅ​ដល់​ការ​កើត​ជំងឺ​បេះដូង ហើយ​ថែម​ទាំង​អាច​​​ប៉ះពាល់​សរសៃ​ឈាម​ទៀត​ផង។

រឿង​មួយ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ គឺ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មិន​បាន​រក​ឃើញ​លទ្ធផល​ដូច​គ្នា​នេះ​ទៅ​លើ​ក្រុម​ស្ត្រី​ឡើយ។ មិន​ច្បាស់​ថា​មក​ពី​មូល​ហេតុ​អ្វី​ដែល ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​​ធ្វើ​ការ​សន្និដ្ឋាន​ថា អាច​មក​ពី​ភាព​រំញោច​ផ្លូវ​ភេទ​របស់​មនុស្ស​ស្រី​មិន​ពឹង​ផ្អែក​លើ​លំហូរ​ឈាម​​​ដែល​ដើរ​ល្អ​ដូច​បុរស​ក៏​ថា​បាន (តាម​ទ្រឹស្តី បុរស​ត្រូវ​ការ​ឱ្យ​ឈាម​ហូរ​បាន​ស្រួល​ដើម្បី​ឱ្យ​អាវុធ​របស់​ខ្លួន​ឡើង​រឹង​អាច​ប្រើ​ការ​បាន)៕​

ចុចអាន៖ ​មូលហេតុ ៧​យ៉ាង​​ធ្វើ​ឲ្យ​​អ្នក​មាន​ឈាម​ក្រោយ​រួម​ភេទ

ប្រភព៖ menshealth ប្រែសម្រួល៖ តរុណី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី