• 2019-04-09 04:38:58
  • ជំនឿ

​អ្នក​​​កើត​​​​​​​​​ឆ្នាំ​ទាំង​​ ​​​៣​ នេះ ​​ហត់​​នឿយ​​​​លំបាក​​​បន្តិច​​ ប៉ុន្តែ​​នឹង​ទទួល​​​​​ជោគជ័យ​​​​ធំ​​ក្នុង​​​​​ឆ្នាំ​​​​២០១៩

  • 2019-04-09 04:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​មនុស្ស​​​កើត​​ក្នុង​​​​ឆ្នាំ​​​​​ផ្សេង​គ្នា មាន​​​លាភ​​​សំណាង​​ជោគ​​វាសនា​​​ខុស​ៗ​​​គ្នា​។ ឆ្នាំ​​​មួយ​​​ចំនួន​​​​​​​ ពេល​​​ដំបូង​​​​​​​​ស្រណុក​​​​សុខ​ស្រួល​​​​ប៉ុន្តែ​​​ក្រោយ​មក​​អាច​​​លំបាក​​នឹក​​​ស្មាន​ពុំ​​​​​ដល់​​​​ក៏​​ថា​​បាន​។ ចំណែក​​​ឯ​​​ឆ្នាំ​​ខ្លះ​​​​វិញ​​ ​​​​​​​ដំបូង​​​ត្រូវ​​ជួប​​ឧបសគ្គ​ហត់​​​នឿយ​​​ខ្លាំង​​ តែ​​​​ក្រោយ​មក​​​​​​មាន​​សំណាង​​​​​​​ រស់​​​នៅ​​​​​មាន​​​សេចក្តី​​សុខ​​មិន​គួរ​ឲ្យ​​​ជឿ​​។

​​​​​ខាង​​ក្រោម​នេះ​គឺ​ជា​​ឆ្នាំ​​​​ទាំង​​​៣ ដែល​​អាច​​ងើប​​ឈរ​​ឡើង​​ ផ្លាស់​​​ប្តូរ​ពី​​​ទុក្ខ​​​លំបាក​​​​​ទៅ​ជា​​លាភ​​សំណាង​​ ទទួល​​បាន​​​ភាព​​ជោគ​ជ័យ​​ក្នុង​​​ឆ្នាំ​​​២០១៩​នេះ​​​​​​​​​​​​​​។

​​​១. ឆ្នាំ​​​ជូត

​​​​​​​​​អ្នក​​កើត​​ឆ្នាំ​​ជូត​ ជា​មនុស្ស​​​ឆ្លាត​​ពូកែ ​​​សុទិដ្ឋិនិយម​​ និង​​​​ពោរពេញ​​​​ដោយ​​​កម្លាំង​ថាមពល​។ ​​​​​អ្នក​​​​ចេះ​​​បត់​​​​បែន​តាម​​កាលៈទេសៈ​បាន​យ៉ាង​​ល្អ ​​​​​និង​​​តែង​តែ​​​​​ឈោង​​​ចាប់​​​​យក​​ឱកាស​​ល្អ​​​​​​​ឲ្យ​​ក្លាយ​ទៅ​ជា​ប្រយោជន៍។ ទោះ​​​បី​​ជា​​មាន​ទុក្ខ​​​លំបាក​​​​​​ខ្លាំង​​ ក៏​​នៅ​តែ​អាច​​​​​​ត​ស៊ូ​​ជា​មួយ​បាន​​​​​ ​​ថែម​ទាំង​ធ្វើ​​​​​​ខ្លួន​កាន់​​​តែ​​រឹង​មាំ​​​​​​​ និង​​ទទួល​​បាន​​​បទពិសោធន៍​​ថ្មីៗ​​​ទ្វេ​​​ឡើង។ ក្នុង​​​ឆ្នាំ​​​​២០១៩​​នេះ​​​​​​​​​​​​ដែរ ​​​អ្នក​​​​នឹង​​​​​​​​​ជួប​​សំណាង​គ្រប់​​រឿង​​​ មិន​ថា​​​កា​រ​​​រក​ស៊ី​​​​​​​ឬ​​​​​​​​ការងារ​​នោះ​ទេ​។ ​​​​

ខែ​​​ដែល​​សំណាង​​​​​​​បំផុត គឺ​​​​ចាប់​​ពី​​​​​​​ខែ​កក្កដា​​​ដល់​​ខែ​​​តុលា​។

២. ឆ្នាំ​​​​ថោះ​

​​​​​​​​ភាគ​​ច្រើន​មាន​​គេ​មើល​មក​​​អ្នក​​កើត​​​​​ឆ្នាំ​​​ថោះ ​​​​​​ថា​​ជា​មនុស្ស​​​​​​ទន់​​​​ភ្លន់​​និង​​​ទន់​​​ខ្សោយ​​​។ ជាក់​​​​ស្តែង​​​​​​​​វា​​គ្រាន់​​តែ​ជា​​​សំបក​​​​ក្រៅ​​ប៉ុណ្ណោះ ​​​​សម្រាប់​​​ចិត្ត​គំនិត​វិញ អ្នក​​​​​​​​ឆ្នាំ​ទន្សាយ​នេះ គឺ​​មាន​ទំនុក​​​​ចិត្ត​​​​និង​​រឹង​​មាំ​ខ្លាំង​ណាស់​​។ ទោះ​បី​ជា​ពួក​គេ​ត្រូវ​​​ប្រឈម​​ជាមួយ​នឹង​​រឿង​​រ៉ាវ​អវិជ្ជមាន​ជា​​​ច្រើន​ក្នុង​ជីវិត​​ ក៏​​​មិន​​ដែល​​​​ចុះ​​ចាញ់​​បក​ក្រោយ​​ងាយ​ៗ​​ដែរ​​​។ សុខ​​ចិត្ត​​​ដើរ​​​សន្សឹមៗ​​ឲ្យ​តែ​​បាន​ទោ​​ដល់​​គោល​​​ដៅ។ ​​អ្នក​​កើត​​​​ឆ្នាំ​​​ថោះ ធ្លាប់​​ជួប​​​វិបត្តិ​លុយ​​កាក់​​ធ្ងន់​ធ្ងរ ប៉ុន្តែ​​ដោយ​​​សារ​​​​ភាព​​​​​​វ័យ​​ឆ្លាត​​អាច​គិត​​លឿន បូក​​​​ផ្សំ​​ជាមួយ​​​នឹង​​​លាភ​​​​​សំណាង ធ្វើ​​ឲ្យ​​ពួក​គេ​​​អាច​​​ដោះ​​​ស្រាយ​​បញ្ហា​​​យ៉ាង​​​​​​​​​រលូន ​​ថែម​ទាំង​​​ក្លាយ​ជា​​បង្គោល​​​សម្រាប់​​គ្រួសារ​​​​​​និង​​​​​សាច់​ញាតិ​ផង​​ដែរ​។ ​​​ក្នុង​​​ឆ្នាំ​​​២០៨ អ្នក​​ចាប់​​​ផ្តើម​​​​ទទួល​​​ជោគ​​ជ័យ​​​​បណ្តើរៗ​​រួច​មក​​ហើយ​​ ប៉ុន្តែ​​​​​​ចូល​​ដល់​​​២០១៩​​​នេះ​​វិញ ​​​​​​​​អ្នក​​នឹង​​​​​​​​​ទទួល​​​បាន​​លាភ​​ធំ​ជាង​​ឆ្នាំ​​ចាស់​ទៅទៀត​។

​​​​ខែ​​​ដែល​​សំណាង​​​​​​​បំផុត មាន​​ដូច​ជា ខែ​​មករា ខែ​មិនា ខែ​​កញ្ញា និង​​​​ខែ​​ធ្នូ​។

៣. ឆ្នាំ​​មមី

​​​​​​អ្នក​​កើត​​ឆ្នាំ​​​​​​​​មមី ជាមនុស្ស​​ដែល​​មាន​​សុខភាព​​​​មាំ​ទាំ​ទាំង​​​​កាយ​​ទាំង​​ចិត្ត។ អ្នក​​តែង​​ចង់​​ឲ្យ​​​មនុស្ស​​គ្រប់​គ្នា​ស្រលាញ់​​ចូល​​​ចិត្ត​​​​​។ ភាព​ជា​​​​អ្នក​​​ដឹង​នាំ និង​​ប្រាជ្ញា​​វាង​វៃ​ជា​​​អ្វី​​​​ដែល​​អ្នក​​​មាន​​តាំង​ពី​កំណើត​​។ ​​​​​​​ភាព​​​​តស៊ូ​ជាមួយ​នឹង​​​ទុក្ខ​​លំបាក​​ទាំង​ពួន ​​ប្រៀប​​​បាន​​នឹង​​ការ​​វៀរ​ឡើង​ភ្នំ​​​​អីចឹង​​ដែរ។ ​​​​​​​ពេល​​​កំពុង​​​បន្ត​​​​ដំណើរ​​ត្រូវ​​​​មុត​​​​ក្រួស​ថ្ម ​​រដាក់រដុប ប៉ុន្តែ​ពេល​​​ទៅ​​​ដល់​​​​គោល​ដៅ អ្នក​​នឹង​​​​​​មើល​​ឃើញ​​ពន្លឺ​​​​​​​​​ចែងចាំង​​ ទិដ្ឋភាព​​​ស្រស់​បំព្រងជាង​​អ្នក​​ដទៃ​។ សូម្បី​​​​ការ​​​ធ្វើ​​មុខ​​ជំនួញ​​​ផ្សេង​ៗ ​ក៏​អ្នក​​មាន​​ឱកាស​​​​​​​​​ទទួល​បាន​​​​​​​ភាព​​​រីក​​​ចម្រើន កាក់​​កប​​​​​​ខ្លាំង​​​ណាស់​។

​​​​​​​​ខែ​​​ដែល​​សំណាង​​​​​​​បំផុត គឺ​​​ចាប់​​ពី​​​ឧសភា​​​ដល់់​​ខែ​​​តុលា​៕​

ប្រភព៖ Kanha ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

មតិយោបល់