• 2019-04-21 02:07:02
  • ជំនឿ

ចង់​ដឹង​ថា​ខ្លួន​ឯង​ជា​មនុស្ស​បែប​ណា​ រើស​យក​កញ្ចក់​មួយ​ ហើយ​មើល​ចម្លើយ​

  • 2019-04-21 02:07:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 113

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​ចង់​ដឹង​ថា ​តើ​អ្នក​កើត​មក​ជា​មួយ​បេះ​ដូង​ស្អាតស្អំ​ មាន​ភាពកក់​ក្ដៅ​ មាន​ក្តី​ស្រលាញ់​ និង​ចេះ​អធ្យាស្រ័យ​ ឬ​ ជា​អ្នក​ដែល​ពោរ​ពេញ​ដោយ​ភាព​ជា​អ្នក​ដឹក​នាំ​ សូម​ជ្រើស​រើស​កញ្ចក់​មួយ​ក្នុង​ចំណោម​បី​ខាង​ក្រោម​ នោះ​អ្នក​នឹង​ដឹង​ចម្លើយ​។​

ចម្លើយ

កញ្ចក់​ទី​មួយ

បើ​សិន​ជា​អ្នក​ជ្រើស​យក​កញ្ចក់​ទី​១​ មាន​រាង​ជា​រង្វង់​ បញ្ជាក់​ថា​អ្នក​កើត​មក​ជា​មួយ​នឹង​បេះ​ដូង​ស្អាត​ស្អំ​ មាន​ភាព​កក់​ក្ដៅ ពោរ​ពេញ​ដោយ​ក្ដី​ស្រលាញ់​ និង​ចេះ​អធ្យាស្រ័យ​។​ អ្នក​តែង​តែ​យក​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ដ៏​ទៃ​មក​ដាក់​លើ​ខ្លួន​ឯង​ អ្នក​ជា​មនុស្ស​ដែល​តែង​តែ​ធ្វើ​អ្វី ​ដើម្បី​នាំ​ភាព​រីក​រាយ​និង​សុភមង្គល​មក​ឲ្យ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ដោយ​មិន​ចេះ​នឿយ​ហត់​។​ អ្នក​ចូល​ចិត្ត​ទំនាក់​ទំនង​ និង​ចែក​រំលែក​ជា​មួយ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​។​ តាម​បុគ្គលិកលក្ខណៈ​របស់​អ្នក​ មិន​មែន​ជា​មនុស្ស​ងាយ​បាក់​ទឹក​ចិត្ត​ទេ​ ហើយ​តែង​តែ​រឹង​មាំ​ចំពោះ​ខ្លួន​ឯង​ជា​និច្ច​។​

លើស​ពី​នេះ​អ្នក​គឺ​ជា​មនុស្ស​វិជ្ជមាន​​ដែល​តែង​តែ​ស្វែង​រក​វិធី​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឯង​។​ ការ​ប្រឈម​មុខ​ជា​មួយ​នឹង​រឿង​លំបាក​ក្នុង​ជីវិត​ អ្នក​នឹង​ទទួល​បាន​បទពិសោធន៍​ និង​ភាព​រឹង​មាំ​។​ ក្រៅ​ពី​នេះ​ជំនាញ​ស្ដាប់​ដ៏​ពិសេស​របស់​អ្នក​ អ្នក​អាច​ផ្ដល់​យោបល់​ល្អ​ទៅ​មិត្ត​ភក្តិ​របស់​អ្នក​ពេល​គេ​ជួបបញ្ហា​។​ នៅ​ពេល​មាន​ជម្លោះ​កើត​ឡើង​អ្នក​គឺ​ជា​អ្នក​ដោះ​ស្រាយ​បញ្ហា​ក្នុង​ក្រុម​ ។​​នៅ​ក្នុង​ជីវិត​ការងារ​ក៏​អ៊ីចឹង​ដែរ​ អ្នក​ជា​មនុស្ស​គោរព​តែ​ភាព​ពិត​ និង​និយាយ​ដោយ​ស្មោះ​ត្រង់​ជា​មួយ​ទស្សនៈ​ផ្ទាល់​ខ្លួន​។​ ពេល​ជួប​បញ្ហា​អ្នក​តែង​តែ​មើល​លើ​ការ​ពិត​ដែល​បាន​ឃើញ​ជាង​រឿង​ដែល​បាន​ឮ​។

កញ្ចក់​ទី​ពីរ

បើ​អ្នក​រើស​យក​កញ្ចក់​ទី​២​ មាន​រាង​ត្រី​កោណ​ បញ្ជាក់​ថា​អ្នក​កើត​មក​ជា​អ្នក​ដឹក​នាំ​ដ៏​អស្ចារ្យ​។​ អ្នក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​តែង​តែ​កំណត់​គោល​ដៅ​ឲ្យ​ខ្លួន​ឯង​ ហើយ​តែង​តែ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​។​ នៅ​ពេល​ដែល​អ្នក​នៅ​ចំ​ពី​មុខ​ការ​សម្រេច​ចិត្ត​ និង​ការ​ជ្រើស​រើស​ អ្នក​តែង​តែ​ប្រើ​ពេល​គិត​យ៉ាង​ហ្មត់ចត់​។​ អ្នក​មិន​ចូល​ចិត្ត​ភាព​ស្មុគស្មាញ​ឡើយ​ អ្នក​ត្រូវ​ការ​រឿង​ដែល​ច្បាស់​លាស់​និង​ធ្វើ​ឲ្យ​ងាយ​យល់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ​ វា​អាច​និយាយ​បាន​ថា​កន្លែង​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​គឺ​ជា​កន្លែង​ដែល​សម​នឹង​អ្នក​បំផុត​។​ មិត្ត​ភក្តិ​និង​មិត្ត​រួម​ការងារ​តែង​តែ​សរសើរ​នូវ​ភាព​អំណត់​និង​ទេពកោសល្យ​របស់​អ្នក​។​ ក្រៅ​ពី​នេះ​អ្នក​ជា​មនុស្ស​ដែល​ពូកែ​យក​ចិត្ត​ទុក​ដាក់​គ្រប់​រឿង​ទាំង​អស់​ ហើយ​មិន​ងាយ​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ទេ​។​ លើស​ពី​នេះ​អ្នក​គិត​ជា​ពិសេស​​លើ​ថ្ងៃ​អនាគត​ និង​ខិតខំ​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ​រាល់​ថ្ងៃ​។

កញ្ចក់​ទី​បី

បើ​អ្នក​រើស​យក​កញ្ចក់​ទី​៣ រាង​ចតុកោណ​ បញ្ជាក់​ថា​អ្នក​កើត​មក​ជា​មួយ​នឹង​វិន័យ​តឹង​រឹង​ រស់​នៅ​ដោយ​តែង​តែ​ប្រើ​គោលការណ៍​និង​ការ​រៀប​ចំ​។​ លើស​ពី​នេះ​អ្នក​មិន​ទទួល​យក​​ភាព​អយុត្តិធម៌​ និង​ការ​ឈឺ​ចាប់​នៅ​ជុំ​វិញ​ខ្លួន​អ្នក​ដោយ​ការ​ប្រកាន់​យក​ភាព​យុត្តិធម៌​ឡើយ​ ហើយ​ការពិត​គឺ​ជា​រឿង​ដែល​សំខាន់​ជាង​គេ​បំផុត​ក្នុង​ជីវិត​របស់​អ្នក​។​ អ្នក​តែង​តែ​ព្យាយាម​ដោះ​ស្រាយ​ស្ថានការណ៍​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ និង​ចូល​ចិត្ត​ស្វែង​រក​ភាព​ត្រឹម​ត្រូវ​ក្នុង​ជីវិត​។​​

អ្នក​តែង​តែ​វិភាគ​ពី​បញ្ហា​យ៉ាង​លម្អិត មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​។​ អ្នក​ជា​មនុស្ស​ម្នាក់​ដែល​ដឹង​ថា​ខ្លួន​ឯង​ចង់​បាន​អ្វី​ ហើយ​ខិត​ខំ​ដើម្បី​សម្រេច​បំណង​ខ្លួន​ឯង​​។​​ នៅ​ក្នុង​ជីវិត​ការងារ​ក៏​ដូចគ្នា​អ្នក​តែង​តែ​មាន​គំនិត​ខុស​ពី​គេ​ និង​មើល​ឃើញ​រឿង​ផ្សេង​មុន​គេ​។​ នៅ​ក្នុង​ទំនាក់​ទំនង​អ្នក​តែង​តែ​ដឹង​ពី​របៀប​ទំនាក់​ទំនង​ឲ្យ​បាន​ល្អ​និង​ស្មោះ​ត្រង់​។​ អាច​និយាយ​បាន​ថា​មិត្ត​ភក្តិ​និង​មិត្ត​រួម​ការងារ​តែង​តែ​សរសើរ​អ្នក​ពី​ភាព​ពិត​ និង​ការ​ធ្វើ​ការ​ងារ​បាន​ច្បាស់​​លាស់​របស់​អ្នក៕

ប្រភព៖ Kanha ប្រែ​សម្រួល៖ ឃួន​ សុលីកា

មតិយោបល់