- 2019-05-06 10:30:00
- ចរាចរណ៍
លែងស្ទះហើយ! ផ្លូវបើកថ្មី១សម្រួលចរាចរណ៍រាប់ម៉ោងម្តុំក្បាលថ្នល់(មានវីដេអូ)
- 2019-05-06 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លែងស្ទះហើយ! ផ្លូវបើកថ្មី១សម្រួលចរាចរណ៍រាប់ម៉ោងម្តុំក្បាលថ្នល់(មានវីដេអូ)
ចន្លោះមិនឃើញ
ជារៀងរាល់ថ្ងៃអ្នកធ្វើដំណើរឆ្លងកាត់ស្ពានអាកាសក្បាលថ្នល់ ក្នុងទិសដៅទៅខណ្ឌច្បារអំពៅ ក្រុងតាខ្មៅ ឬទៅខេត្តកណ្ដាល តែងប្រឈមនឹងការកកស្ទះចរាចរណ៍។
មិនថាពេលព្រឹក ឬល្ងាចទេ អ្នកធ្វើដំណើរភាគច្រើនបានចំណាយពេលមិនក្រោមពី៣០នាទី ទៅ១ម៉ោង ឬលើសពីនេះក៏មាន ដើម្បីឆ្លងកាត់ចេញផុតចំណុចស្ទះចរាចរណ៍កកកុញខ្លាំង រាប់ចាប់ពីចំណុចម្ដុំច្រមុះជ្រូកក្បាលថ្នល់ទៅ។ ក្រៅពីពេលវេលា ការកកស្ទះ ក៏បានបង្កជាការខាត់បង់ថវិកាចាក់សាំង ម៉ូតូ ឬយានយន្ត និងប៉ះពាល់សុខភាពអ្នកដំណើរផងដែរ។
ដើម្បីចូលរួមបញ្ចៀសការកកស្ទះចរាចរណ៍នៅចំណុចខាងលើក្រុមហ៊ុន ជីប ម៉ុង លែនបានកែលម្អ និងបើកឲ្យប្រើប្រាស់ដោយសេរីផ្លូវ១ខ្សែ ស្ថិតក្នុងគម្រោង ដឹ លែន ម៉ាក ២៧១ ភ្ជាប់មកផ្លូវអ្នកឧកញ៉ា ហ៊ុន នាង ដែលចាក់កៅស៊ូទីមីន័រប្រវែង៧៥៣ ម៉ែត្រ ហើយការកែលម្អផ្លូវនេះបានចំណាយថវិកាសរុប ២៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ផ្លូវនេះអាចឲ្យអ្នកដំណើរធ្វើចរាចរណ៍បានស្រួល ដោយសារវាបានភ្ជាប់ទៅផ្លូវសំខាន់ៗ ដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងមហាវិថីសម្ដេចតេជោហ៊ុនសែន ឬហៅថា ផ្លូវ៦០ម៉ែត្រ។ ផ្លូវនេះបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩។
សូមទស្សនាវីដេអូខាងក្រោមដើម្បីស្គាល់ផ្លូវវាងថ្មី គេចចេញពីការស្ទះចរាចរណ៍៖
លោក លាង ហេនរី អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា «ជីប ម៉ុង លែន មិនត្រឹមតែសាងសង់លំនៅដ្ឋាននោះទេ យើងថែមទាំងកសាងសហគមន៍មួយ ប្រកបដោយផាសុកភាពសម្រាប់បងប្អូន ដែលរស់នៅក្នុងគម្រោងនេះ និងធ្វើយ៉ាងណាសម្រួលដល់ចរាចរណ៍និងបញ្ចៀស ការកកស្ទះពេលធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជុំវិញគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់យើងផងដែរ។
សូមបញ្ជាក់ថា ផ្លូវអ្នកឧកញ៉ា ហ៊ុន នាងដែលកែលម្អដោយក្រុមហ៊ុន ជីប ម៉ុង លែន ភ្ជាប់ទៅនឹង គម្រោង ដឹ លែន ម៉ាក ២៧១ (The Landmark 271) ដែលត្រូវបានសាងសង់លើផ្ទៃដីទំហំ៤៣ហិកតា ជាមួយនឹងច្រកចេញចូលធំៗ ចំនួន៥ ដែលអាចឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ២៧១ ផ្លូវ៣៧១ អាចមានលទ្ធភាពធ្វើដំណើរឆ្លងកាត់ផ្លូវក្នុងគម្រោងខាងលើដោយសេរី ទៅកាន់ផ្លូវជាតិលេខ២ ឬតំបន់ផ្លូវ៦០ម៉ែត្រ បានយ៉ាងងាយស្រួល៕