- 2019-05-22 03:04:08
- ព័ត៌មាន
កម្មវិធីជួបជុំមួយ យកបទចម្រៀង «ត្មាតជាមិត្តបរិស្ថាន» ដើម្បីផ្សព្វផ្សាយនៅខេត្តមណ្ឌលគីរី
- 2019-05-22 03:04:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីជួបជុំមួយ យកបទចម្រៀង «ត្មាតជាមិត្តបរិស្ថាន» ដើម្បីផ្សព្វផ្សាយនៅខេត្តមណ្ឌលគីរី
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋប្រមាណជា ១ពាន់នាក់ និងអ្នកធ្វើការពាក់ព័ន្ធការពារសត្វស្លាប និងមន្រ្តីក្រសួងបរិស្ថានបានជួបជុំគ្នានៅសួនឧទ្យានសែនមនោរម្យ ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី ២១ ខែឧសភា ម្សិលមិញនេះ។ ការជួបជុំគ្នាក្នុងគោលបំណងលើកស្ទួយ និងបំផុសគំនិតមានការចូលរួមអភិរក្សជីវចម្រុះទាំងអស់គ្នា។
យោងតាមផេកផ្លូវការ BirdLife International Cambodia Programme បានសរសេរលើគណនីរបស់ខ្លួនឲ្យដឹងថា កម្មវិធីជួបជុំគ្នានេះ បានរៀបចំឡើងដោយអង្គការជីវិតសត្វស្លាបអន្តរជាតិ និងក្រសួងបរិស្ថាន។ កម្មវិធីនេះក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ជាង ១ ០០០នាក់ ក្នុងគោលបំណងដើម្បីលើកស្ទួយនិងបំផុសគំនិតឲ្យមានការចូលរួមអភិរក្សជីវចម្រុះទាំងអស់គ្នា។
ប្រភពដដែលបានឲ្យដឹងទៀតថា កម្មវិធីខាងលើនេះមានការយកចិត្តទុកដាក់អំពីវត្តមាន និងតម្លៃរបស់សត្វត្មាតនៅប្រទេសកម្ពុជា តាមរយៈការផ្សព្វផ្សាយចម្រៀងអំពីសត្វត្មាតមួយបទដែលមានចំណងជើងថា «ត្មាតជាមិត្តបរិស្ថាន» ដែលផលិតដោយក្រសួងបរិស្ថាន។
ចម្រៀង ត្មាតជាមិត្តបរិស្ថាន
បទ «ត្មាតជាមិត្តបរិស្ថាន» គឺ៖
និពន្ធទំនុកច្រៀងដោយឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន
និពន្ធបទភ្លេងនិងច្រៀងដោយអ្នកនាង ម៉េង កែវពេជ្ជតា
សម្រួលតន្ត្រីដោយគ្រួសារម៉េង
កាត់តរូបភាពដោយក្រុមការងារស្ថានីយទូរទស្សន៍អប្សរា
រូបភាព៖ BirdLife International Cambodia Programme